Connect with us

សន្តិសុខសង្គម

ចាប់បញ្ជូនបុគ្គលិក អនឡាញ​ខុសច្បាប់ថៃ ៦៣ នាក់ទៅស្រុកកំណើតវិញ

បានផុស

នៅ

នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមត្ថកិច្ចកម្ពុជាបានចាប់បញ្ជូនបុគ្គលិកអនឡាញថៃខុសច្បាប់ចំនួន ៦៣ នាក់ ក្នុងនោះមានស្រីចំនួន២៤ នាក់ ទៅស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលមានខាងអាជ្ញាធរនៃខេត្តស្រះកែវ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងប្រទេសថៃមកទទួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងទៅមានជនបរទេសថៃមួយចំនួនបានលួចចូលមកស្រុកខ្មែរខុសច្បាប់ដើម្បីប្រកបមុខរបរផ្សេងៗដែលពុំមានការអនុញ្ញាតពីអាជ្ញាធរដែនដីឡើយ តែភាគីថៃយល់ព្រមទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ថៃពីកម្ពុជាដោយក្តីករាយដើម្បីយកទៅអប់រំកែប្រែឲ្យគាត់អនុវត្តច្បាប់ថែមទៀត។

ការប្រមូលបុគ្គលិក អនឡាញ ថៃនាពេលនេះ គឺប្រមូលពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនរួមទាំងខេត្តបន្ទាយមានជ័យផងសរុបចំនួន៦៣ នាក់ ហើយបន្តស្រាវជ្រាវរកជនអន្តោប្រវេសន៍ថៃខុសច្បាប់បន្តទៀតនាពេលខាងមុខ៕

អត្ថបទ៖ ពៅរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម