Connect with us

សន្តិសុខសង្គម

បិទហាមឃាត់រ៉ឺម៉ក់សណ្ដោងម៉ូតូ បើកតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌពោធិ៍សែនជ័យ

បានផុស

នៅ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានប្រកាសហាមឃាត់រ៉ឺម៉ក់សណ្ដោងម៉ូតូគ្រប់ប្រភេទ មិនឱ្យធ្វើចរាចរណ៍នៅលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃទទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ជាមហាវិថីអន្តរជាតិ ដែលមានភ្ញៀវជាតិ-អន្តរជាតិ និងគណៈប្រតិភូកំពូលៗរបស់ជាតិ-អន្តរជាតិឆ្លងកាត់ស្ទើរជារៀងរាល់ថ្ងៃ។

ដូច្នេះដើម្បីចៀសវាងការបាត់បង់នូវសណ្ដាប់ធ្នាប់ សោភ័ណភាព និងរបៀរៀបរយសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ អំពាវនាវឱ្យប្រជាពលរដ្ឋ អាជីវករ ម្ចាស់ក្រុមហ៊ុន រោងចក្រ សាធារណៈជនទាំងអស់ ដែលប្រើប្រាស់ រ៉ឺម៉ក់សណ្ដោងម៉ូតូគ្រប់ប្រភេទ ហាមឃាត់ដាច់ខាត មិនឱ្យធ្វើចរាចរណ៍ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានប្រកាសហាមឃាត់រ៉ឺម៉ក់សណ្ដោងម៉ូតូគ្រប់ប្រភេទ មិនឱ្យធ្វើចរាចរណ៍នៅលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ចាប់ពីចំណុចព្រំប្រទល់ខណ្ឌសែនសុខ រហូតដល់ស្ពានអាកាសផ្លូវក្រោមដីរង្វង់មូលចោមចៅ។

ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលើ រដ្ឋបាលខណ្ឌនឹងចាត់វិធានការឃាត់ទុក និងផាកពិន័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម