Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំគ្រាប់របស់ក្រុមហ៊ុន AstraZeneca ក៏មានប្រសិទ្ធភាពការពារការស្លាប់ពី កូវីដ ជិត ៩០ ភាគរយដែរ (មានវីដេអូ)

បានផុស

នៅ

ក្រុមហ៊ុនឱសថយក្ស AstraZeneca បានប្រកាសថា ការសាកល្បងព្យាបាលនូវថ្នាំកូវីដរបស់ខ្លួនបានបង្ហាញពីប្រសិទ្ធភាពដ៏រឹងមាំ និងការការពាររយៈពេលវែង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាកល្បងព្យាបាលថ្នាំកូវីដប្រភេទ AZD7442 បានបង្ហាញពីប្រសិទ្ធភាពដ៏ខ្លាំងក្លានៃកម្រិតថ្នាំ Intramuscular (IM) ក្នុងរយៈពេល ៦ ខែ” ។

ក្រុមហ៊ុនបានបន្ថែមថា កម្រិតថ្នាំ IM ចំនួន ៣០០ មីលីក្រាមបានកាត់បន្ថយហានិភ័យនៃការវិវត្តទៅជារោគសញ្ញាកូវីដ បើប្រៀបធៀបទៅនឹងថ្នាំ placebo ដល់ទៅ ៨៣ ភាគរយ ។

ទន្ទឹមនោះ ការសាកល្បងមួយផ្សេងទៀតអំពីប្រសិទ្ធភាពរបស់ថ្នាំនេះ ក្នុងការព្យាបាលអ្នកដែលមានរោគសញ្ញាកូវីដ “ស្រាលទៅមធ្យម” រួចហើយបានបង្ហាញថា កម្រិតថ្នាំ IM ចំនួន ៦០០ មីលីក្រាមបានកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ឬស្លាប់បាន ៨៨ ភាគរយ ។

ស្របពេលជាមួយគ្នានេះ លោក Hugh Montgomery សាស្ត្រាចារ្យផ្នែកបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៅសាកលវិទ្យាល័យ University College London បាននិយាយថា “លទ្ធផលគួរឲ្យអស្ចារ្យទាំងនេះផ្តល់ឲ្យខ្ញុំនូវទំនុកចិត្តថា ការរួមបញ្ចូលគ្នានៃថ្នាំអង់ទីគ័រនេះ អាចផ្តល់ឲ្យអ្នកជំងឺដែលងាយរងគ្រោះនូវការការពារយូរអង្វែង ជាពិសេសអាចធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ពួកគេត្រលប់ទៅដូចដើមវិញ” ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន AstraZeneca ក៏កំពុងបញ្ជូនពាក្យសុំទៅនិយតករសហរដ្ឋអាមេរិករួចហើយផងដែរសម្រាប់ការអនុម័តថ្នាំព្យាបាលកូវីដមួយនេះ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ពិតជាអស្ចារ្យ រកឃើញអ្នកទី ២ ជាសះស្បើយពី ជំងឺអេដស៍ ដោយខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម