ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា បាតដៃទី ៣ កំពុងភាពបង្កចលាចលនៅក្នុងប្រទេសស៊ែប៊ី
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីមើលឃើញមានការជ្រៀតជ្រែកពីបាតដៃទី ៣ ដើម្បីបង្កភាពចលាចលនៅក្នុងប្រទេសស៊ែប៊ី ស្របពេលដែលហ្វូងមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតសភា និងការបោះឆ្នោតថ្នាក់មូលដ្ឋានសម្រាប់ប្រទេសបាល់កង់កាលពីចុងសប្ដាហ៍កន្លងទៅ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងមូស្គូថា “ប្រទេសនីមួយៗតែងតែមានច្បាប់ផ្ទៃក្នុង និងស្ថាប័នរៀបចំការបោះឆ្នោតប្រកបដោយភាពស្របច្បាប់ ប៉ុន្តែអ្វីដែលកំពុងកើតមានឡើងនៅក្នុងប្រទេសនេះ គឺមានការប៉ុនប៉ងដោយភាគីទី ៣ រួមទាំងមកពីបរទេសផងដែរ ដើម្បីបង្កភាពចលាចលនៅក្នុងទីក្រុង” ។
លោក Peskov បានបញ្ជាក់ទៀតថា ទីក្រុងមូស្គូមិនមានការសង្ស័យទេដែលរដ្ឋាភិបាលស៊ែប៊ីនឹងធានានូវនីតិរដ្ឋក្នុងប្រទេស ហើយព្រឹត្តិការណ៍ដែលកើតមានឡើងនៅពេលនេះ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន ហើយរុស្ស៊ីមិនដែលជ្រៀតជ្រែកនៅក្នុងរឿងបែបនេះឡើយ ព្រោះតែស៊ែប៊ីជាប្រទេសសម្ព័ន្ធមិត្ត និងជាដៃគូរបស់យើង ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា រុស្ស៊ី និងស៊ែប៊ីបានបង្រួបបង្រួមគ្នាដោយវប្បធម៌ប្រវត្តិសាស្ត្ររួម ហើយទីក្រុងមូស្គូចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋាភិបាលទីក្រុងបែលក្រាដស្ថិតក្នុងការប្រុងប្រយ័ត្ន ប៉ុន្តែឲ្យតម្លៃពួកគេ ខណៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវិញ ក៏ឈរលើទស្សនវិស័យទូលំទូលាយផងដែរ ។
កាលពីចុងសប្ដាហ៍កន្លងទៅ ពលរដ្ឋរាប់ពាន់នាក់មកពីរដ្ឋធានីបែលក្រាដរបស់ប្រទេសស៊ែប៊ី បានព្យាយាមបុកទម្លុះចូលទៅក្នុងអគារសភានៅក្នុងការតវ៉ាមួយដែលរៀបចំឡើងដោយគណបក្សប្រឆាំងចាញ់ឆ្នោត គឺគណបក្សស៊ែប៊ីប្រឆាំងអំពើហិង្សា (SPN) ក្នុងគោលបំណងឲ្យលុបចោលលទ្ធផលបោះឆ្នោត និងចាត់ទុកការបោះឆ្នោតនោះថាមិនប្រក្រតី ។

ពាក់ព័ន្ធនឹងស្ថានភាពនេះដែរ លោកប្រធានាធិបតី Aleksandar Vucic បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិថា “មិនមានបដិវត្តន៍ពណ៌កើតឡើងនោះទេ ហើយយើងក៏មិនព្យាយាមធ្វើឲ្យបាតុករណាម្នាក់រងរបួសនោះដែរ ជាពិសេសយើងកំពុងរកដំណោះស្រាយគ្រប់បែបយ៉ាងដោយសន្តិវិធីដូចគ្នា ។
គួរបញ្ជាក់ថា បើយោងតាមលទ្ធផលបោះឆ្នោតបឋមពីគណៈកម្មាធិការរៀបចំការបោះឆ្នោតស៊ែប៊ី គណបក្សរីកចម្រើនស៊ែប៊ី (SPP) ដែលកំពុងកាន់អំណាចទទួលបានសំឡេងគាំទ្រ ៣៩.៣៤ ភាគរយ និងទទួលបាន ៤៩ អាសនៈ ខណៈដែលគណបក្សស៊ែប៊ីប្រឆាំងអំពើហិង្សា (SPN) ទទួលបាន ៣៤.២៧ ភាគរយ និងទទួលបាន ៤២ អាសនៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ កាសែត New York Times ផ្សាយថា លោក ពូទីន បើកចិត្តចរចាបទឈប់ បាញ់នៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


