ព័ត៌មានអន្ដរជាតិ
WHO នឹងបិទបញ្ចប់គម្រោងចែកចាយវ៉ាក់សាំងកូវីដនៅចុងឆ្នាំនេះ ក្រោយសង្គ្រោះជីវិតអ្នកជំងឺលើលោក ២.៧ លាននាក់
អង្គការសុខភាពពិភពលោក (WHO) នឹងបិទបញ្ចប់គម្រោងចែកចាយវ៉ាក់សាំងជាសកល (COVAX) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះហើយ បន្ទាប់ពីបានជួយពិភពលោកក្នុងការផ្គត់ផ្គង់សឺរ៉ាំងចាក់ និងវ៉ាក់សាំងកូវីដ ១៩ ជិត ២ ពាន់លានដូស ។

គម្រោង COVAX ដែលបង្កើតឡើងដោយ WHO និងអង្គភាពផ្សេងទៀតនៅក្នុងឆ្នាំ ២០២០ ក្រោយការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ ១៩ បានផ្ដល់វ៉ាក់សាំងដោយឥតគិតថ្លៃទៅដល់ប្រទេសដែលមានចំណូលទាប បន្ទាប់ពីប្រមែប្រមូលមូលនិធិបានពីប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងប្រទេសដទៃទៀត ។
យោងតាមទីភ្នាក់ងារសុខភាពរបស់ WHO បានឲ្យដឹងថា ដោយសារតែការផ្ដល់ទាំងសឺរ៉ាំង និងវ៉ាក់សាំងយ៉ាងច្រើនសន្ធឹកសន្ធាប់នេះហើយ ទើបគម្រោង COVAX បានជួយសង្គ្រោះជីវិតមនុស្សមិនឲ្យស្លាប់បាត់បង់ជីវិតពីជំងឺកូវីដ ១៩ យ៉ាងហោចណាស់ ២.៧ លាននាក់ឯណោះ ។
ស្របពេលជាមួយគ្នានេះ គម្រោង COVAX ក៏បានរួមចំណែកយ៉ាងសកម្មផងដែរក្នុងការជួយអ្នកជំងឺកូវីដ ១៩ មិនឲ្យឈឺធ្ងន់ធ្ងរទាំងនៅពិភពលោកខាងត្បូង ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនជាដើម ។

អង្គការ WHO បាននិយាយថា បន្ទាប់ពីគម្រោង COVAX បានបិទបញ្ចប់ ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងទាបនឹងនៅតែបន្តទទួលបានវ៉ាក់សាំងពីអង្គការអន្តរជាតិមួយទៀតមានឈ្មោះថា Gavi ដែលអង្គការមួយនេះក៏ជាសម្ព័ន្ធវ៉ាក់សាំងជាមួយ WHO ផងដែរ ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ជំងឺកូវីដ ១៩ ដែលផ្ទុះរាលដាលចេញពីទីក្រុងអ៊ូហានប្រទេសចិនកាលពីចុងឆ្នាំ២០១៩ បានឆ្លងទៅដល់មនុស្សលើពិភពលោកជាង ៧០០ លាននាក់ ខណៈមានអ្នកជាសះស្បើយជាង ៦៧១ លាននាក់ និងមានអ្នកស្លាប់ជិត ៧ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ WHO ប្រកាសថា មេរោគកូវីដបំប្លែងខ្លួន JN.1 ជាវីរុស គួរឲ្យព្រួយបារម្ភ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


