ជីវិតកម្សាន្ដ
តារាសម្ដែងម្នាក់បង្ហាញមុខជនឆបោកដែលយកឈ្មោះតារាកំប្លែង តា ចេក សុំជំនួយមហាជន
ពិតជារឿងដ៏ហួសចិត្ត និងជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមបំផុត ចំពោះបុគ្គលអគតិមួយចំនួនតូចដែលចូលចិត្តប្រព្រឹត្តអំពើដែលសង្គមមិនឲ្យតម្លៃ ខណ:ដែលថ្មីៗនេះមានដំណឹងថា មានជនអនាមិកបានយកឈ្មោះនិងរូបតារាកំប្លែងលោកតា ចេក ទៅបង្កើតហ្វេសប៊ុកក្លែងបន្លំបោកលុយមហាជន។

ចំពោះទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះ កំពុងត្រូវបានមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្ទុះការរិះគន់ព្រមទាំងថ្កោលទោសយ៉ាងខ្លាំងលើជនអគតិរូបនោះ។ ជាក់ស្តែងតារាសម្តែងលោក ហេង នរកក្កដា ដែលកន្លងមកតែងស្វះស្វែងរកជំនួយជួយដល់លោកតា ចេក ក៏បានប្រតិកម្មនិងព្រមានជនរូបនោះផងដែរ។
លោក ហេង នរកក្កដា បានលើកឡើងថា ពិតជាថោកទាបបំផុតដែលមានជនឆបោកបង្កើតអាខោនក្លែងក្លាយបោកប្រជាជនដែលមានចិត្តចង់ជួយឪ ចេក។ ខ្ញុំសូមប្រកាសថា អាខោន (តាចេកកំប្លែង) ជាអាខោនឆបោកថវិកាបងប្អូនដែលចង់ជួយឪ ចេក។

លោកបន្តថា ឪ ចេក អត់មានផេកទេ ហើយគាត់មានតែអាខោនABAតែមួយគត់ គឺឈ្មោះChhum Bunchhoeun (003369667)។ សូមបងប្អូនឈប់ចាញ់បោកគេតទៅទៀត។ លោកបន្ថែមថា នេះហើយជាជនឆបោកដែលបានក្លែងបន្លំធ្វើជាផេករបស់ឪ ចេក អោយបងប្អូនបាញ់លុយទៅអាខោនABA វាសូមបងប្អូនជួយស៊ែហើយចំណាំមុខវាទុកផង។

សូមបញ្ជាក់ថា ប្រតិកម្មខាងលើនេះបន្ទាប់ពីបុគ្គលអគតិរូបនោះបានយកឈ្មោះនិងរូបភាពទៅបោកប្រាស់ថវិកាពីមហាជនតាមរយ:បង្កើតគណនីហ្វេសប៊ុកដាក់ឈ្មោះថា”តាចេកកំប្លែង” ដោយភ្ជាប់នូវរូបភាពតារាកំប្លែងរូបនេះកំពុងដេកឈឺលើគ្រែពេទ្យ រួមទាំងលេខគណនីធនគារសម្រាប់បរិច្ចាគទៀតផង៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


