ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់អ្នករងគ្រោះរស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍
ស្វាយរៀង ៖ ដើម្បីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតជាសកល” និងលើកកម្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប និងជំងឺអេដស៍នៅកម្ពុជា។

នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សាខាដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍សរុបចំនួន ២២៥នាក់ មកពីស្រុកស្វាយជ្រំ ស្វាយទាប រំដួល និងក្រុងស្វាយរៀង ។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខា ទីប្រឹក្សា យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត ។

ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយបានទូលាយនូវសារលិខិតលើកកម្ពស់កិត្តិនាម និងគាំទ្រការបំពេញភារកិច្ចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយត្រូវបានអញ្ជើញអ្នកផ្ទុកមេរោគអេដស៍ អ្នកស្ម័គ្រចិត្ត និងយុវជន មកចូលរួមត្រងត្រាប់ស្តាប់សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាបានផ្តាំដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អំពីការ ការថែទាំសុខភាពរស់នៅប្រកបដោយអនាម័យ ជាពិសេសត្រូវបន្តការអនុវត្តិវិធានការ ការពារជំងឺកូវីដ-១៩ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។ ម្យ៉ាងទៀត ត្រូវណែនាំកូនចៅឱ្យជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងការចូលរួមគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ។

អំណោយដែលបានផ្តល់ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍ចំនួន ២២៥គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានមាន អង្ករ ៣០គ.ក្រ, មី ១កេស, ត្រីខកំប៉ុង ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, សាប៊ូដុំ ៤ដុំ, ទឹកដោះគោខាប់ ៥កំប៉ុង, ឃីត ១ កញ្ចប់(មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១), ម៉ាស់ ៥បន្ទះ, ជែល ១ដប, ថវិកា ៥០,០០០ រៀល។ ក្នុងឱកាសនោះដែរលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភបន្ថែមក្នុង ១គ្រួសារៗ ទទួលថវិកា ២០,០០០ រៀលផងដែរ៕
ដោយ ៖ ភក្ដី







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


