ជីវិតកម្សាន្ដ
Shawn ទម្លាក់បទថ្មី សង្ស័យផ្ញើទៅ Camila ជាពិសេស
បន្ទាប់ពីបែកបាក់ជាមួយមិត្តស្រី Camila Cabello បានត្រឹម ២សប្ដាហ៍ តារាចម្រៀង Shawn Mendes បានទម្លាក់បទថ្មីមួយ ដែលមានចំណងជើងថា «It’s Will Be Ok» ( វានឹងមិនអីទេ ) ខណៈអ្នកគាំទ្រសុទ្ធតែយល់ថាបទនេះ ធ្វើឡើងដើម្បីផ្ញើទៅកាន់អតីតគូស្នេហ៍ ជាពិសេស ។

ក្រោយទាក់ទងគ្នាអស់ពេលជាងពីរឆ្នាំតារាចម្រៀងប្រុស Shawn និង Camila បានប្រកាសបញ្ឈប់ទំនាក់ទំនងគូសង្សារជាផ្លូវការ កាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ហេតុផលពីក្រោយការចែកផ្លូវនេះដែរ ត្រូវបានខាងស្រីទម្លាយថា មកពីនាងមានជំងឺថប់បារម្ភ ស្របពេលដែល សាមីខ្លួនខាងប្រុសមិនបានចេញមុខមកនិយាយអ្វីច្រើនឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ Shawn Mendes បានចេញបទថ្មីដែលមានចំណងជើងថា «It’s Will Be Ok» ដែលមានន័យថា “ប្រសិនជាអ្នកប្រាប់ខ្ញុំថាអ្នកចាកចេញ ខ្ញុំនឹងសម្របតាម វានឹងមិនអីទេ ប្រសិនពួកយើងមិនអាចបញ្ចប់ការឈឺចាប់ទេ យើងមិនចាំបាច់ដោះស្រាយទេ យើងមិនចាំបាច់នៅ ជាមួយគ្នានោះទេ ខ្ញុំនឹងនៅ តែស្រលាញ់អ្នកដដែល! វានឹងមិនអីទេ!”

ក្រោយពីបានស្ដាប់បទនេះចប់ ហ្វេនៗរបស់ Shawn លើកឡើងព្រមៗគ្នាថា បទ «It’s Will Be Ok» ប្រាកដជាផ្ញើទៅកាន់ Camila ច្បាស់ណាស់ ហើយពួកគេក៏សង្ឃឹមថា អ្នកទាំងពីរអាចត្រូវរ៉ូវគ្នាវិញ បន្ទាប់ពីឃើញម្ខាងៗកំពុងក្រៀមក្រំខ្លាំង៕
សូមស្ដាប់បទចម្រៀងនៅខាងក្រោម
ប្រែសម្រួល៖ សន្យា
ចុចអាន៖ នេះជាមូលហេតុពិតប្រាកដ ពីក្រោយការបែកគ្នារវាង Shawn និង Camila

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក