ឈុតតំណាងជាតិ បវរកញ្ញាចក្រវាល ថៃ មានអត្ថន័យបែបនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ឈុតតំណាងជាតិ បវរកញ្ញាចក្រវាល ថៃ មានអត្ថន័យបែបនេះ

បានផុស

នៅ

កាលពីម្សិលមិញនេះ ខាងស្ថាប័ន​បវរកញ្ញាចក្រវាលថៃ បានបញ្ចេញឈុតតំណាងជាតិ ដែលត្រូវស្លៀកដោយបវរកញ្ញា Anchile Scott-Kemis សម្រាប់ចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្រវាល ២០២១ ក្នុងវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១៣ ខែ​ធ្នូ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈុតតំណាងជាតិ បវរកញ្ញាចក្រវាល ឆ្នាំនេះ ត្រូវបានស្ថាប័នថៃឱ្យឈ្មោះថា «នារីដែកថែប» (Women of Steel) ឬភាសាថៃហៅថា «នាង​ខាត់» ដែលវាត្រៀមយកទៅប្រកួតក្នុងកម្មវិធីប្រឡងបវរកញ្ឯកញាចក្រវាលលើកទី ៧០ នៅទីក្រុង Ellath ប្រទេសអ៊ីស្រាអែល ខណៈថៃរំពឹងថា ឈុតនេះអាចយកឈ្នះចិត្តគណកម្មការផងដែរ។

​ឈុត​​ «នាង​ខាត់» ជាឈុតសហសម័យ ដែលរចនាបញ្ចូលគ្នារវាងវប្បធម៌បុរាណ ពាក់ព័ន្ធនឹងក្បាច់គុន និងនិមិត្តសញ្ញានៃទង់ជាតិ។ ឈុតនេះ បរិយាយពីក្បាច់​គុន​ប្រដាល់ខ្សែពួរ ដែលជាគុនបុរាណមួយ​​របស់ប្រទេស និងបង្ហាញផងដែរ ពីការតស៊ូរបស់បុព្វបុរសថៃ តាមរយៈអ្នកប្រយុទ្ធវ័យក្មេង។

ក្រោយបញ្ចេញឈុត «នាង​ខាត់» ជាសាធារណៈ មហាជនថៃផ្ទុះការគាំទ្រយ៉ាងផុសផុល និងសង្ឃឹមយ៉ាងមុតមាំលើ បវរកញ្ញារបស់ខ្លួន កញ្ញា Anchile Scott-Kemis ​ថាអាចនឹងអាចដណ្ដើមបាន​ការ​គ្រង​មកុដជូនជាតិជាលើកទី៣ ខណៈប្រទេសនេះធ្លាប់ក្លាយជាម្ចាស់ជយលាភី ២ដងរួចមក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Miss Grand International ឲ្យនិមយមន័យ ៤ នេះ លើឈុតតំណាងជាតិ ទើបក្លាយជា Best ” National Costume ” បាន

ចុចអាន៖ ម៉ារីម៉ា ​ក្លាយជាគណៈកម្មការ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services