ព័ត៌មានជាតិ
៤០ឆ្នាំនេះ ប្រទេស ០៩ មាននិស្សិតខ្មែរបានអាហារូបករណ៍ទៅរៀនច្រើនបំផុត
នៅ ក្នុងរយៈពេល៤០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២០ កម្ពុជាបានបញ្ជួននិស្សិតអាហារូបករណ៍ទៅ សិក្សានៅតាមបណ្តាប្រទេសផ្សេងៗចំនួន៣២សរុបចំនួន ១៩៥៤៦នាក់ ក្នុងនោះស្រីចំនួន ៤២២៨នាក់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសសន៍នៅ ថ្ងៃទី១៥ធ្នូនេះថា ក្នុងចំណោមនិស្សិតទៅ សិក្សានៅ តាមបណ្តាប្រទេសចំនួន៣២ ក្នុងនោះប្រទេស រុស្សីបញ្ជួនច្រើនជាងគេមានចំនួន ៤៧៥២នាក់ វៀតណាម ៣៨៤៧នាក់ ថៃ ២២៧៦នាក់ ជប៉ុន ១៣៥៧នាក់ ចិន ១៧៥៥នាក់ អាឡឺម៉ង់ ១៣២៧ នាក់ អូស្ត្រាលី ៧៨៨នាក់ បារាំង ៧៨៤នាក់ អាមេរិក ២១៧នាក់ និងសហគមន៍អឺរ៉ុប៨៧នាក់។

ដោយឡែកសម្រាប់ឆ្នាំ២០២០វិញ មាននិស្សិតអាហារូបករណ៍កម្ពុជាចំនួន៤២១នាក់ ស្រី៨៧នាក់ ត្រូវបានបញ្ជួនទៅសិក្សានៅ តាមបណ្តាប្រទេសចំនួន៧រួមមានចិន ១៥៥នាក់ គុយបា១នាក់ ហុងគ្រី១៥នាក់ ជប៉ុន៥៦នាក់ ឡាវ១៥នាក់ ថៃ៥៩នាក់ និងវៀតណាម១២នាក់។
និស្សិតខាងលើនេះគឺក្រសួងអប់រំ យុវជន និងកីឡា បានសហការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធឲ្យមានការសិក្សានៅ ក្រៅប្រទេស។
លោក រស់ សុវាចា បានបង្ហាញពីនីតិវិធីក្នុងការទទួលបានអាហារូបករណ៍ថាជារួម ក្រសួងអប់រំ យុវជន និងកីឡា ផ្សព្វផ្សាយជាសាធារណ: និងលើកទឹកចិត្តសិស្ស-និស្សិតស្តីពីឱកាសអាហារូបករណ៍ជាតិ តំបន់ និង អន្តរជាតិតាមយន្តការដែលមានស្រាប់របស់ក្រសួងសហការជាមួយក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សាពាក់ពន្ធ័ ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជានិងប្រទេសជាមិត្ត។
ក្រៅ ពីនេះមានផ្សព្វផ្សាយជូនសិស្សានុសិស្សទាំងអស់នៅ ទូទាំងរាជធានី-ខេត្តទាំង២៥ តាមយន្តការផ្សេងៗដូចជាបណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជាធានី-ខេត្ត និងគ្រឹះស្ថានសិក្សាជាដើម។
លោក រស់ សុវាចា បានឱ្យដឹងទៀតថា ជាទូទៅ រៀងរាល់ឆ្នាំ បន្ទាប់ពីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាយកដ្ឋានឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជននិងកីឡា មានភារកិច្ចរៀបចំដំណើរការជ្រើសរើស និងការប្រលងជ្រើសរើសនិស្សិតអាហារូបករណ៍រដ្ឋ ឲ្យចូលរៀននៅ តាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជននៅទូទាំងប្រទេស។ អាហារូបករណ៍ទាំងនោះត្រូវបានបែងចែកលើគោលការណ៍អាទិភាពដូចខាងក្រោម៖-សិស្សពូកែទូទៅ,សិស្សនារី,សិស្សក្រីក្រ, សិស្សមកពីតំបន់ជួបការលំបាក, សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ និងសិស្សមានពិការភាព។
លោក រស់ សុវាចា បានបញ្ជាក់ថា ក្រៅ ពីអាហារូបករណ៍ខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏ផ្តល់ឱកាសអាហារូបករណ៍នៅកម្រិតសិក្សាផ្សេងៗដូចជាកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាទៅតាមរូបភាពផ្សេងៗ និងលទ្ធភាពជាក់ស្តែង។ បន្ថែមពីនេះ ក្រសួងអប់រំ ផ្តល់នូវឱកាសបំលាស់ប្តូរនិស្សិតរវាងកម្ពុជា និងបណ្តាប្រទេសជាមិត្តបានប្រព្រឹត្តទៅតាមកិច្ចសហប្រតិបត្តិការវិជ្ជមានរវាងកម្ពុជា និងប្រទេសជាមិត្តទាំងអស់។ ក្នុងចំណោមកម្មវិធីពង្រឹងសមត្ថភាពសិស្ស-និស្សិតផ្សេងៗ ក្រសួងអប់រំ បាន និងកំពុងបន្តផ្តល់ឱកាសផ្លាស់ប្តូរវប្បធម៌ បទពិសោធន៍សិក្សា ស្រាវជ្រាវ និងអាហារូបករណ៍កម្រិតជាតិ តំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ សិស្ស-និស្សិតអាចពង្រឹងជំនាញសតវត្សទី២១ និងជំនាញឯកទេសរបស់ខ្លួនដើម្បីក្លាយជាមូលធនមនុស្សចូលរួមអភិវឌ្ឍន៍សង្គម វប្បធម៌ សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្លើយតបទៅនឹងចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


