ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកព្រមានថា បុណ្យណូអែលគឺជាបញ្ហាប្រឈមដ៏ធំនៃការចម្លងជំងឺកូវីដ១៩
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកលោកបណ្ឌិត Anthony Fauci បានព្រមានអំពីការកើនឡើងនូវករណីជំងឺកូវីដ១៩បន្ទាប់ពីពិធីបុណ្យណូអែល។
លោកនិយាយថា រយៈពេលបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មីកាន់តែយូរអាចជាបញ្ហាប្រឈមកាន់តែច្រើន។

សហរដ្ឋអាមេរិកកំពុងមើលឃើញការឆ្លងខ្ពស់បំផុតជាមធ្យមជិត២០០,០០០នាក់ក្នុងមួយថ្ងៃហើយមានអ្នកជំងឺច្រើនបំផុតក្នុងចំនួនកំណត់ត្រាកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត Fauci បានប្រាប់ CNN ថា ការព្រួយបារម្ភរបស់គាត់ចំពោះបុណ្យណូអែលគឺដូចគ្នានឹងការព្រួយបារម្ភរបស់គាត់ចំពោះបុណ្យ Thanksgiving ដែរ។

លោកនិយាយថា គ្មាននរណាម្នាក់ចង់កែប្រែឬបិទរដូវវិស្សមកាលនេះទេប៉ុន្តែយើងកំពុងស្ថិតនៅក្នុងគ្រាលំបាកបំផុត យើងមិនត្រូវដើរចេញពីការពិតនិងទិន្នន័យទេ។ នេះជាការលំបាកសម្រាប់យើងទាំងអស់គ្នា។
មនុស្សរាប់លាននាក់បានជំទាស់នឹងការអំពាវនាវពីអ្នកជំនាញសុំកុំឲ្យធ្វើដំណើរទៅមកក្នុងអំឡុងពិធីបុណ្យ Thanksgiving។ វាជាថ្ងៃឈប់សម្រាកដែលមានអ្នកធ្វើដំណើរតាមអាកាសភាគច្រើនចាប់តាំងពីខែមីនាមកហើយផលប៉ះពាល់ទៅនឹងជំងឺកូវីដកំពុងត្រូវបានគេវាយតម្លៃ។

យោងតាមសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងកូវីដខ្ពស់ជាងគេបំផុតក្នុងពិភពលោកពោលគឺជាង១៤.៧លានករណីនិងមានអ្នកស្លាប់២៨២,៥០០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កុមារអន្តោប្រវេសន៍ជាង១,០០០នាក់ក្នុងមណ្ឌលឃុំឃាំងរបស់រដ្ឋាភិបាលអាមេរិក ធ្វើតេស្តវិជ្ជមានកូវីដ១៩
ចុចអាន៖ ប៉ូលិសរដ្ឋ Maryland ឃាត់កុមារអាយុ ៩ ឆ្នាំម្នាក់ដែលឆ្លងកូវីដ ពីការឡើងជិះយន្តហោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


