ព័ត៌មានអន្ដរជាតិ
កុមារអន្តោប្រវេសន៍ជាង១,០០០នាក់ក្នុងមណ្ឌលឃុំឃាំងរបស់រដ្ឋាភិបាលអាមេរិក ធ្វើតេស្តវិជ្ជមានកូវីដ១៩
យោងតាមទីភ្នាក់ងារសហព័ន្ធបានឲ្យដឹងថា កុមារអន្តោប្រវេសន៍ជាង១,០០០នាក់នៅក្នុងមណ្ឌលឃុំឃាំងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាចាប់តាំងពីខែមីនាមក។

សរុប មានករណីជំងឺកូវីដ១៩ចំនួន១,០៦១ករណីក្នុងចំណោមកុមារចំណាកស្រុកដែលគ្មានអាណាព្យាបាលដែលស្ថិតក្រោមការមើលថែដោយការិយាល័យតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនដែលជាទីភ្នាក់ងារសហព័ន្ធគ្រប់គ្រងដោយក្រសួងសុខាភិបាលនិងសេវាមនុស្ស។
យោងតាមទីភ្នាក់ងារនេះបានឲ្យដឹងថា ក្នុងចំណោមករណីទាំង១,០៦១ កុមារចំនួន៩៤៣នាក់បានជាសះស្បើយ។

បច្ចុប្បន្ន កុមារចំនួន១១៨នាក់បានធ្វើតេស្តវិជ្ជមានហើយនៅតែស្ថិតក្នុងការដាក់ឲ្យនៅដាច់ដោយឡែកបើទោះបីជាគ្មានកុមារណាម្នាក់ត្រូវគេតម្រូវឲ្យចូលព្យាបាលក្នុងមន្ទីរពេទ្យក៏ដោយ។

តួលេខចុងក្រោយបង្អស់នេះគឺជាការកើនឡើងពីដើមឆ្នាំនៅពេលជំងឺរាតត្បាតកូវីដ១៩បានរាលដាលដល់សហរដ្ឋអាមេរិក។ ការរីករាលដាលនៃវីរុសកូរ៉ូណាបានជំរុញឲ្យការិយាល័យតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនបញ្ឈប់ដាក់កុមារតូចៗនៅក្នុងរដ្ឋដែលមានចំនួនករណីកូវីដខ្ពស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ តំបន់ពីរនៅរាជធានីភ្នំពេញ ទើបរកឃើញអ្នកឆ្លងកូវីដលើកដំបូង បងប្អូនសូមប្រុងប្រយ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


