KPT+
ហេតុផល ៥ ធំៗ ត្រូវដឹងឲ្យច្បាស់ មុនឈានទៅការចាក់ Botox
សព្វថ្ងៃនេះការចាក់ Botox លើផ្ទៃមុខកាន់តែទូលំទូលាយ និងងាយស្រួលក្នុងការស្វែងរក ក្នុងករណីខ្លះ នៅ គ្លីនិក គឺមានតម្លៃសមរម្យ និង មានការពិភាក្សាសេវាកម្មមួយចប់ក៏មាន។

មុនពេលដែលអ្នកមានបំណងចង់ចាក់ Botox នេះជារឿងសំខាន់ ដែលត្រូវដឹងព័ត៌មានលម្អិតខ្លះៗ ។
១ ត្រូវសិក្សានិងស្វែងយល់ លើអ្នកជំនាញដែលមានអាជ្ញាប័ណ្ណ
ទោះបីជាដំណើរការព្យាបាល មានភាពងាយស្រួលក៏ដោយ ជាការល្អបំផុត ដែលយើងត្រូវពឹងផ្អែកលើអ្នកជំនាញ ដើម្បីធានាថា ដំណើរការនឹងប្រព្រឹត្តទៅ ដោយរលូន។ Botox អាចត្រូវបានគ្រប់គ្រងដោយគ្រូពេទ្យដែលមានអាជ្ញាប័ណ្ណ ដូចជាគិលានុបដ្ឋាយិកា ឬវេជ្ជបណ្ឌិតនៅកន្លែងខ្លះប៉ុណ្ណោះ។ នេះធានាថា ដំណើរការនេះត្រូវបានធ្វើបានត្រឹមត្រូវ ហើយគ្មានច្បាប់រដ្ឋណាមួយត្រូវបានរំលោភបំពានឡើយ។ គ្រូពេទ្យជំនាញអាចពន្យល់ពីហានិភ័យ និងអត្ថប្រយោជន៍នៃការព្យាបាល ដូច្នេះអ្នកនឹងយល់ឲ្យបានច្បាស់មុនពេលចាក់ថ្នាំនេះលើមុខ។
២ លទ្ធផលអាចមិនបានភ្លាមៗទេ
ការផ្លាស់ប្តូរធម្មជាតិមួយចំនួននៅក្នុងរាងកាយរបស់អ្នក ប្រហែលជាមិនអាចចៀសវាងបានទេ នៅពេលយើងកាន់តែចាស់។ សម្រាប់មនុស្សម្នាក់ អាចចាប់ផ្តើមឃើញស្នាមជ្រីវជ្រួញលើមុខ។ ការផ្លាស់ប្តូរទាំងនេះគឺជាបាតុភូតធម្មជាតិ នៅក្នុងខ្លួនប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ទាំងនេះអាចធ្វើឲ្យយើង មានអារម្មណ៍មិនសូវជឿជាក់លើរូបរាងខ្លួនឯង ដោយហេតុនេះ វានឹងប៉ះពាល់ដល់សុខុមាលភាពទូទៅ។
ប្រសិនបើអ្នកចង់កាត់បន្ថយភាពជ្រីវជ្រួញ ឬស្នាមជ្រួញនៅលើមុខរបស់អ្នក ការចាក់ Botox អាចជាជម្រើសដ៏ល្អ។ វាអាចបង្កើនលក្ខណៈពិសេស និងធ្វើឲ្យមើលទៅក្មេងជាងវ័យ។ តែយ៉ាងណា អ្នកគួរតែដឹងថា លទ្ធផលនៃការព្យាបាលអាចនឹងមិនភ្លាមៗនោះទេ។ ផលប៉ះពាល់នៃការចាក់ថ្នាំ Botox ជាទូទៅចាប់ផ្តើមបង្ហាញក្នុងរយៈពេល ៧២ ម៉ោង។ សម្រាប់មនុស្សមួយចំនួន វាត្រូវចំណាយពេលរហូតដល់មួយសប្តាហ៍ មុនពេលពួកគេសង្កេតឃើញការផ្លាស់ប្តូរ។ ដូចនេះ អ្នកមិនគួរព្រួយបារម្ភទេ ប្រសិនបើអ្នកមិនបានកត់សម្គាល់ឃើញពីភាពខុសគ្នាភ្លាមៗ នៅពេលដែលការព្យាបាលរបស់អ្នកត្រូវបានធ្វើរួច។

៣ ត្រូវមានការពិគ្រោះយោបល់ឲ្យបានត្រឹមត្រូវ
មុនពេលកក់ការណាត់ជួប ចាក់ Botox អ្នកគួរទៅជួបគ្លីនិកដែលអាចទុកចិត្តបាន សម្រាប់ការពិគ្រោះយោបល់ជាមុនសិន។ វិធីនេះ នឹងដឹងពីអ្វីដែលត្រូវរំពឹងមុន និងក្រោយការព្យាបាល ហើយត្រៀមខ្លួនមុន។ គ្រូពេទ្យក៏អាចផ្តល់ឲ្យនូវជម្រើសផ្សេងក្រៅពីថ្នាំចាក់ ប្រសិនបើអ្នកមិនពេញចិត្តនឹងការចាក់។ លើសពីនេះទៅទៀត ផលប៉ះពាល់នៃ Botox គឺមិនស្ថិតស្ថេរនោះទេ។ ដូច្នេះហើយ អ្នកប្រហែលជាឃើញភាពខុសគ្នានៃរូបរាងរបស់អ្នកបន្ទាប់ពីពីរបីខែ។ ប្រសិនបើចង់រក្សាភាពក្មេងជាងវ័យ ត្រូវទៅជួបគ្រូពេទ្យជាទៀងទាត់ ដើម្បីទទួលបានសារធាតុបំពេញរហូត។
ការប្រឹក្សានឹងឲ្យយើងបានដឹងពីចំនួន Botox ដែលត្រូវការ និងញឹកញាប់ប៉ុណ្ណា ដើម្បីទទួលបានវា។ លើសពីនេះ អ្នកគួរតែលាតត្រដាងពីស្ថានភាពសុខភាពណាមួយ ដែលមាន មុននឹងចាក់ ដើម្បីធានាថា នឹងមិនជួបប្រទះនូវប្រតិកម្មមិនណាមួយ ពីសារធាតុបំពេញឡើយ។ ឧទាហរណ៍ ប្រសិនបើមានអាឡ័កស៊ី ឬលេបថ្នាំណាមួយ គួរតែប្រាប់គ្រូពេទ្យ ដើម្បីពិនិត្យមើលថា តើវានឹងរំខានដល់ការព្យាបាល Botox ដែរឬទេ។
៤ ការចំណាយខុសគ្នា
តម្លៃនៃការចាក់ថ្នាំ Botox ប្រែប្រួលអាស្រ័យលើចំនួនគ្រឿងដែលយើងត្រូវការ និងថាតើអ្នកនឹងទទួលបានវាញឹកញាប់ប៉ុណ្ណា។ ក្នុងករណីខ្លះ ការចំណាយសរុបសម្រាប់ចាក់បំពេញ និងថ្លៃវិជ្ជាជីវៈ គឺអាចទទួលយកបាន។ ទោះបីជាដូច្នេះក៏ដោយ វាជាការល្អបំផុតក្នុងការប្រុងប្រយ័ត្នចំពោះការផ្តល់ជូន ជាមួយនឹងតម្លៃទាបគួរឲ្យសង្ស័យ។ ប្រសិនបើតម្លៃថ្នាំ Botox ទាបពេក នោះមានគុណភាពក៏ទាបតាមហ្នឹង។ ប៉ុន្តែបើតម្លៃលើសហ្នឹង នោះគុណភាពនិងសេវាកម្ម ក៏ប្រសើរដូចគ្នា។

៥ អ្នកអាចជួបប្រទះផលប៉ះពាល់ជាច្រើន
នីតិវិធីចាក់ Botox ជាទូទៅមានសុវត្ថិភាព។ ទោះជាយ៉ាងណា អ្នកនៅតែអាចជួបប្រទះនូវផលប៉ះពាល់ស្រាល បន្ទាប់ពីចាក់រួច។ ឧទាហរណ៍ វាជារឿងធម្មតាដែលមានការអស់កម្លាំងស្រាល ឬមានអារម្មណ៍ឈឺ ក្រោយពេលចាក់ថ្នាំ។ នេះមិនគួរឲ្យព្រួយបារម្ភទេ ហើយជាធម្មតានឹងបាត់ទៅវិញបន្ទាប់ពីពីរបីម៉ោង ឬច្រើនថ្ងៃ។ លើសពីនេះទៀត អ្នកអាចជួបប្រទះផលប៉ះពាល់ផ្សេងទៀតដូចជា ស្នាមជាំ ហើម ត្របកភ្នែកស្រវាំង ឬរោគសញ្ញាដូចជំងឺផ្តាសាយ បន្ទាប់ពីចាក់រួច។
ដូចគ្នានេះដែរ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ថាតើអ្នកអាចប្រើថ្នាំការពារពីប្រតិកម្មបានឬទេក្រោយចាក់រួច ដើម្បីធានាថា វានឹងមិនមានប្រតិកម្មជាមួយថ្នាំ Botox នោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ?
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»
-
សន្តិសុខសង្គម១ ថ្ងៃ agoអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋាន និងឯកសារសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ agoបុគ្គលិកជំនាញ ១៦០ នាក់ រួមគ្នាគ្នាអភិរក្សនិងជួសជុលប្រាសាទនៅតំបន់អង្គរ


