Connect with us

ព័ត៌មានជាតិ

បុគ្គលិក​ជំនាញ​ ១៦០ នាក់ ​រួម​គ្នា​គ្នា​អភិរក្ស​និង​ជួសជុល​ប្រាសាទ​នៅ​តំបន់​អង្គរ

បានផុស

នៅ

នៅ​ក្នុង​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​មន្ត្រីជំនាញ​​និង​បុគ្គលិក​បច្ចេកទេស​សរុប​ចំនួន ១៦០ នាក់ ដែល​កំពុង​ធ្វើ​កិច្ច​ការ​ងារ​ពាក់ព័ន្ធ​ការ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​បុរាណ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ។

លោក សោម សុផារ៉ាត ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និងបុរាណវិទ្យា​បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និងបុរាណវិទ្យា​មាន​ការិយាល័យចំនួន ៣ និង​មាន​​មន្រ្តី​បច្ចេកទេស​ចំនួន ១៦០ នាក់​ដែល​ទទួល​ខុសត្រូវ​តាម​​ផ្នែក​នីមួយៗ។ ក្នុងនោះនៅ​ក្នុង​ការិយាល័យ​កិច្ចការ​អភិរក្ស និង​ជួសជុល​ប្រាសាទមានមន្ត្រីជំនាញ​ប្រមាណ ៦០ នាក់ ដែលទទួលខុសត្រូវ​ និងមាន​ជំនាញខុសៗ​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​កិច្ចការជួសជុល និងអភិរក្សប្រាសាទ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ លោក សោម សុផារ៉ាត បាន​បញ្ជាក់​ថា ​ទាម​ទារ​ការ​សហការគ្នា​រវាងជំនាញ​សំខាន់ៗ​ចំនួន ៣ គឺជំនាញ​ស្ថាបត្យកម្ម ជំនាញ​វិស្វកម្ម និង​ជំនាញ​បុរាណវិទ្យា

«ជំនាញ​ទាំង ៣ នេះ​ គឺ​សំខាន់​ណាស់​​ដែល​ត្រូវ​រួម​គ្នា ​ហើយ​ត្រូវ​បែកចែងភារកិច្ច​​​គ្រប់គ្រង​តាម​ការដ្ឋាន​​ជួសជុល​ប្រាសាទ​នីមួយ​ៗ»។

ខណៈ​ទំហំការងារ​ជួសជូស​ប្រាសាទ​បុរាណនៅ​តំបន់​អង្គរមានវិសាលភាពធំ ហើយ​ជាកិច្ចការដែលត្រូវ​ចំណាយពេល​បន្តពីមួយជំនាន់ទៅ​មួយជំនាន់​ បច្ចុប្បន្នចំនួន​មន្ត្រីជំនាញ​​​គឺមិន​ទាន់​អាច​ឆ្លើយតប​បាន​គ្រប់គ្រាន់ ដែលធ្វើឲ្យអ្នកជំនាញត្រូវរ៉ាប់រងបន្ទុកការងារបន្ថែម។ នេះបើតាមលោក សោម សុផារ៉ាត។

បើតាមលោក សោម សុផារ៉ាត កិច្ចការ​​​ជួសជុស​ប្រាសាទទាមទាមរ​ការ​លះបង់បេះដូង និង​សេចក្តី​ស្រឡាញ់​ចំពោះ​បេតិកភណ្ឌ​​​។ ការ​ចុះទៅ​បំពេញការងារ​តាម​ការដ្ឋាន​ប្រាសាទ​មិនមែនដូចការសាងសង់សំណង់​ទំនើបៗនោះឡើយ ប៉ុន្តែទាមទារ​ឲ្យ​មន្ត្រី​ទាំងអស់ត្រូវ​លះបង់​កម្លាំង​កាយចិត្ត បើកបេះដូងស្រឡាញ់មរតកបេតិកភណ្ឌ និង​ចាត់ទុកខ្លួន​ឯង​ជាម្ចាស់​ប្រាសាទ ទើប​អាច​បំពេញ​កិច្ចការងារ​ដ៏មានតម្លៃនេះបាន។

តំបន់​រមណីយដ្ឋានអង្គរ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ ៤០១ គីឡូម៉ែត្រ​ការ៉េ។ នៅក្នុង​តំបន់រមណីយដ្ឋាន​អង្គរមានប្រាសាទ​បុរាណ​ចំនួន ៩១ ស្ថិត​នៅ​ក្នុង​ដែន​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

ប្រាសាទ​ក្នុង​តំបន់​អង្គរ​​មួយ​ចំនួន កំពុង​​ត្រូវ​បាន​​ជួសជុល​​ថែទាំ​យ៉ាង​យកចិត្តទុកដាក់ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​អន្តរជាតិនានា និង​ប្រទេស​ជាដៃគូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម