ព័ត៌មានជាតិ
រកឃើញប្រធាន និងអនុប្រធានការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្តក្រចេះ យកលុយពីបេក្ខជនជាង ៧០ ម៉ឺនដុល្លារ
អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញប្រាក់ដែលឈ្មោះលោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និង ឈ្មោះ ជាង សុខអេង អនុប្រធានការិយាល័យ រដ្ឋបាល និងបុគ្គលិក មន្ទីរសុខាភិបាល ខេត្តក្រចេះ បានទារនិងទទួលប្រាក់ពីបេក្ខជន ដែលមានគ្រប់លក្ខណៈសម្បត្តិក្នុងការជ្រើសរើសឱ្យចូលក្របខ័ណ្ឌមន្ត្រីសុខាភិបាលខេត្តក្រចេះ ដោយក្នុងចំណោមបេក្ខជន ១២៩ នាក់ ចំនួន ៧៤ ម៉ឺនដុល្លារអាមេរិក កាលពីពេលថ្មីៗកន្លងមកនេះ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឲ្យដឹងថា ដោយបានការអនុញ្ញាតភ្លាមៗពីតុលាការខេត្តក្រចេះ អង្គភាពប្រឆាំងអំពើពុករលួយបានប្រគល់លុយជូនដល់ជនរងគ្រោះជាបន្ទាន់ ព្រោះអស់រយៈពេល ៥-៦ខែ ដែលបង់ការប្រាក់ដែលបេក្ខជនភាគច្រើនបានបុលខ្ចីពីធនាគារ និងពីអ្នកចងការប្រាក់ ជាបន្ទុកធ្ងន់ធ្ងរណាស់។ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនជនល្មើសទាំងពីរនេះ ទៅតុលាការខេត្តក្រចេះ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។


សូមជម្រាបថា មន្ត្រីរាជការ ដែលធ្វើការនៅតាម មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិ និងមណ្ឌលសុខទាំងអស់នៅក្នុងខេត្តក្រចេះ បានលាតត្រដាងអំពើពុករលួយ របស់លោកប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្ត តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ បានប្តឹងទៅរដ្ឋមន្តីក្រសួងសុខាភិបាល និងអភិបាលខេត្តក្រចេះ សុំឱ្យមានការស៊ើបអង្កេត និងដាក់ទោសទណ្ឌជនពុករលួយនេះឱ្យទាល់តែបាន។
ការបែកធ្លាយរឿងអាស្រូវពុករលួយរបស់លោក ទឺ ប៊ុនឡេង ប្រធានការិយាល័យ រដ្ឋបាលនៃមន្ទីរសុខាភិបាល ខេត្តក្រចេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ។

នៅក្នុងសារលិខិតរបស់មន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកនៅទូទាំង ខេត្តក្រចេះ បានសរសេររៀបរាប់ពី ចរិតលោក ទឺ ប៊ុនឡេង ចេះតែដើរតែសម្លុតគំរាមកំហែង គាបសង្កត់កូនចៅ និងបង្កើតបក្ខពួកពុករលួយ ជាពិសេសបានហៅមន្ត្រីស្ម័គ្រចិត្ត ដែលបម្រើការងារប្រឆាំងកូវីដ១៩ យកទៅគាបសង្វាតរួចទារលុយក្នុងម្នាក់ៗចាប់ពីមួយម៉ឺនដុល្លារ ទៅ ១៣.០០០ ដុល្លារ ដើម្បីឱ្យបានជាប់ ក្របខ័ណ្ឌពេញសិទ្ធិមន្ដ្រីរាជការនៃរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


