ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំវាយតម្លៃថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានលក្ខណៈល្អប្រសើរជាងមុនទៅទៀត
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអះអាងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនៅឆ្នាំនេះ បានប្រព្រឹត្តិទៅមានលក្ខណៈល្អប្រសើរជាងមុនទៅទៀតទៀតដោយសារមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលប់ថ្ងៃទី២៨ធ្នូនេះ លោក បណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានបន្តថា ជារួម បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក៏ដោយក៏ដំណើរការប្រឡងបាក់ឌុបនៅឆ្នាំនេះឃើញថា មានភាពល្អប្រសើរជាងមុនៗដែរ ពោលគឺបានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយដោយសារបេក្ខជនប្រឡងបានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។

លោករដ្ឋមន្ត្រីបានបន្តថា ទាំងនេះដោយមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសង្កេតការពី អង្គភាពប្រឆាំងអំពើពុករលួយ ការចូលរួមសហការពីកងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ លោករដ្ឋមន្ត្រីបានបន្ថែមថា ពិសេសមានការយកចិត្តទុកដាក់ពីលោកលោកស្រីជាអភិបាលរាជធានីខេត្តផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រឡងឆ្នាំនេះមានបេក្ខជនអវត្តមានចំនួន៤៤៣០នាក់ក្នុងចំណោមបេក្ខជនសរុបចំនួន១១៤ ១៨៣នាក់នៅទូទាំងប្រទេសនិងមានបេក្ខជនមានបញ្ហាសុខភាពចំនួន៣៦នាក់។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំណែកបេក្ខជនមានបញ្ហាសុខភាពមានចំនួន៣៦ករណី ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់និងមានបេក្ខជនម្នាក់នៅខេត្តបាត់ដំបងមានឆ្លងជំងឺកូវីដ១៩ព្រមទាំង បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៤នាក់ និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀតចំនួន២៩នាក់។ ដោយឡែកបេក្ខជន២នាក់ មានបញ្ហាសុខភាពត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយត្រូវបានបញ្ជូនត្រឡប់មកចូលរួមដំណើរការសំណេរវិញ និងបេក្ខនារីម្នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពេលគាត់បញ្ចប់ដំណើរសំណេរព្រឹកថ្ងៃទី២នេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជារួមបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធនិងមានការថយចុះបើធៀបទៅនឹងឆ្នាំមុនដោយសារអាកាសធាតុមានអំណោយផល៕
ដោយ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


