Connect with us

នយោបាយ

ទូតជប៉ុន គឺជាឥស្សរជនបរទេសទី១ ដែលជួបលោក កឹម សុខា នៅក្នុងឆ្នាំថ្មី ២០២២នេះ

បានផុស

នៅ

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃ ពុធ ទី០៥ ខែមករា នេះ​ បាន​ជួប​ពិភាក្សា​ និង​ផ្លាស់ប្តូរទស្សនៈគ្នាជាមួយលោកMasahiro Mikami ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំ​ព្រះរាជាណាច​ក្រកម្ពុជា នៅក្នុងស្ថានទូតជប៉ុន រាជធានីភ្នំពេញ។ នេះ គឺជាជំនួបទី១ហើយរបស់លោក កឹម សុខា ជាមួយ​ទូតបរទេសប្រចាំនៅកម្ពុជានៅក្នុងឆ្នាំថ្មី ២០២២នេះ។

តាមរយៈទំព័រហ្វេសប៊ុក លោក កឹម សុខា បានអះអាងឲ្យដឹងថា លោក និងលោក Masahiro Mikami ឯក​អគ្គ​រាជ​ទូតនៃប្រទេសជប៉ុន បានជជែកស្វែងយល់ពីគ្នាទៅវិញទៅមកជុំវិញស្ថានភាពនានានៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសជប៉ុន។ ជាមួយគ្នានេះ លោក Masahiro Mikami ក៏បានសួរនាំលោក កឹម សុខា ​អំពី​សវនា​ការ​របស់លោកដែលនឹងបើកបន្តនាពេ​ល​ខាង​មុខ​នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកបន្តសវនាការលោក កឹម សុខា ឡើងវិញហើយ គឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ខាងមុខ វេលាម៉ោង ៨ និង៣០នាទីព្រឹក។ តា មដី កោះ ហៅចូលសវនាការបន្តនេះ គឺសមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនាការ រួមមាន លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង ចៅក្រមប្រឹក្សា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា និងលោក ប្លង់ សុផល ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការបន្តសវនាការឡើងវិញនេះ គឺបន្ទាប់ពីតុលាការបានសម្រេចផ្អាកជិត២ឆ្នាំមកហើយតាំងពីក្នុងខែមីនា​ ឆ្នាំ២០២០មកម្លេះ ដោយសារការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩។ លោក កឹម សុខា ត្រូវបាន តុលាការ ចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

សេដ្ឋកិច្ច១៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានជាតិ២៤ ម៉ោង មុន

នីតិកាលទី៧ នៃរដ្ឋសភា មានតំណាងរាស្ត្រចំនួន ៦រូប ជាខ្មែរឥស្លាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២០ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម