ជីវិតកម្សាន្ដ
តិចអត់ដឹង! តារា ចិន ទាំងនេះចេះក្បាច់គុនមែនទែន ទាំងក្នុង និងក្រៅភាពយន្ត
ពេលនិយាយដល់វិស័យភាពយន្តនៃអ្នកគុននិយម គេប្រាកដជានឹកឃើញដល់តារាចិនមុនគេ ជាពិសេសគឺខ្សែភាពយន្តក្បាច់គុនបុរាណតែម្ដង។ យ៉ាងណាមិញ ក៏មិនមែនមានន័យថា តារាសម្ដែងចិនមិនចេះក្បាច់គុន ហើយអាចសម្ដែងបែបរស់រវើកដូចពិតៗបាននោះទេ។ ជាក់ស្ដែង ពួកគេម្នាក់ៗក៏មានជំនាញ និងបានហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីឲ្យការសម្ដែងកាន់តែដូចពិតៗមិនឆ្គាំឆ្គងនៅពេលទៅដល់ដៃអ្នកទស្សនា។
១ Bruce Lee ឬ លី សៀវឡុង

លោក Lee ដែលប្រជាជនកម្ពុជាភាគច្រើនស្គាល់ថា ជា លី សៀវឡុង លោកគឺជាតារាក្បាច់គុនដំបូងបំផុត ដែលមានឥទ្ធិពលលើពិភពលោក។ ការសម្តែងដំបង២កំណាត់របស់គាត់ គឺជារឿងតែមួយគត់ដែលគាត់ជំនាញនិងមានគេស្គាល់ច្រើន។ ការសម្ដែងរឿងបុរាណមួយចំនួនដូចជា Fist of Fury, Wu Chia Hsiang, Enter the Dragon, Game of Death សុទ្ធតែបានបង្ហាញក្បាច់គុនពិតៗ មិនមែនយកតួជំនួសដូចតារាផ្សេងឡើយ។ យ៉ាងណា តារាចិនរូបនេះក៏ជាមនុស្សដំបូងគេ ដែលនាំក្បាច់គុនទៅកាន់ពិភពលោកទាំងមូលឲ្យស្គាល់ពីប្រទេសចិនដែរ។
២ Jackie Chan ឬ ឈិនឡុង

គាត់គឺជាមេក្បាច់គុនមួយផ្សេងទៀត បន្ទាប់ពី Bruce Lee និងថែមទាំំងទាក់ទាញអ្នកគាំទ្រ ៣ ជំនាន់នៅទូទាំងពិភពលោក។ ភាពកំប្លុកកំប្លែងតែមួយគត់របស់ឈិនឡុងក្នុងភាពយន្ត គឺជាការលោតប្រថុយប្រថាន និងការសម្ដែងថ្នាក់ដំបូង ធ្វើឲ្យគាត់ក្លាយជាតារាដ៏អស្ចារ្យរបស់សាធារណជនទាំងនៅក្នុងប្រទេសចិននិងអន្តរជាតិ។
៣ Jet Li ឬ លី លានជា

លោកជាតារាក្បាច់គុន ដែលតស៊ូតាំងពីនៅហុងកុង រហូតដល់ចិនដីគោក។ ជាមួយនឹងការសម្ដែងដ៏ល្អឥតខ្ចោះ នៅក្នុងប្រាសាទ Shaolin គាត់ត្រូវបានគេស្គាល់ដោយសាររឿង Shaolin Kung Fu ។ តួនាទីបែបនេះហើយ ដែលលោកបានសម្ដែងក្នុងភាពយន្តដូចជា Huang Feihong, Fang shiyu, Hong xiguan, Xu Zhengyang, Huo Yuanjia ជាពិសេស គាត់គឺជាអ្នកនាំពាក្យរបស់ចិនកុងហ្វូថែមទៀតផង។
៤ Donnie Yen ឬ កុំកុំ

ជាមួយនឹងការសាងភាពរឹងមាំ ក្នុងនាមជាអ្នកហាត់ប្រាណបែបស្រលាញ់សុខភាព គាត់ក៏ជាតារាសំណព្វរបស់យុវវ័យជាច្រើនផងដែរ។ ស្នាដៃរឿងបុរាណរបស់គាត់រួមមាន Xin liu xing hu die jian, New Dragon Gate Inn, Drunken Tai-Chi, Hero និង Forbidden Kingdom សុទ្ធតែជាស្នាដៃក្បាច់គុនមិនធម្មតាដែលបង្ហាញជំនាញដ៏រសរវើកនិងភាពប៉ុនប្រសប់។
៥ Sammo Hung Kam-Bo ឬ អាម៉ាប់

គាត់គឺជាបុគ្គល ដែលបង្ហាញភាពទាក់ទាញនៃក្បាច់គុនកុងហ្វូរបស់ចិនមិនខុសពីអ្នកខាងលើនោះទេ។ ថ្វីដ្បិតតែគាត់មិនសូវខ្ពស់ និងមានរូបរាងធាត់ក៏ពិតមែន ប៉ុន្តែគាត់មានភាពរហ័សរហួននិងឆ្លាតវៃ។ លោកបានធ្វើការងារបានយ៉ាងល្អ ក្នុងនាមជាតារាសម្ដែង មគ្គុទ្ទេសក៍ក្បាច់គុន និងជាអ្នកដឹកនាំ។ ស្ទីលបែបកំប្លែងរបស់គាត់ បង្ហាញឲ្យគ្រប់គ្នាឃើញនូវភាពទាក់ទាញ តែមួយគត់នៃសិល្បៈក្បាច់គុនចិន។
៦ Man Cheuk Chiu

តារាសម្ដែងប្រុសវ័យ ៥២ រូបវិញ មិនត្រឹមតែតារាសម្តែង លោកក៏ជាសិល្បករក្បាច់គុនចិនដែលតែងតែផ្ដល់ចំណាប់អារម្មណ៍ដល់ទស្សនិកជន តាមរយៈការសាងភាពសង្ហានៃសកម្មភាពគុណនិយម និងជាមនុស្សម្នាក់ដែលប្រកបដោយមនោសញ្ចេតនា នៅក្នុងខ្សែភាពយន្ត ឬរឿងភាគទូរទស្សន៍របស់គាត់។
៧ Ha Ling Chun ឬអាជ្រុយ

តួអាជ្រុយ ក្នុងមួយជីវិតរបស់លោក បានយកឈ្នះបេះដូងទស្សនិកជនដោយភាពរឹងមាំ និងរូបរាងដ៏សង្ហាតាមរយៈការបង្ហាញក្បាច់គុនរស់រវើកបែបពិតៗ នៃជំនាញរបស់លោក។
៨ Wu Jing

គាត់ធ្លាប់បានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ច្រើនបំផុត។ រឿងភាគទូរទស្សន៍អំពីតៃជី បានណែនាំគាត់ដល់សាធារណជនឲ្យបានស្គាល់។ ចាប់តាំងពីពេលនោះមក មនុស្សកាន់តែច្រើនឡើងចងចាំស្ទីលសង្ហា និងគួរឲ្យស្រលាញ់របស់គាត់តាមរយៈក្បាច់គុន ដែលលោកបង្ហាញ។
១០ Michelle Yeoh

ជាមួយនឹងការសម្តែងដ៏ល្អឥតខ្ចោះ និងស្ទីលប្លែកៗរបស់នាង នាងបានប្រើជំនាញក្បាច់គុនដ៏ខ្លាំង ដើម្បីប្រយុទ្ធនៅហូលីវូដអស់ជាច្រើនឆ្នាំ។ ស្នាដៃបុរាណដូចជា Tai Chi Master Zhang Sanfeng និង Crouching Tiger, Hidden Dragon បានធ្វើឲ្យនាងល្បីល្បាញជាសាធារណៈមកទល់សព្វថ្ងៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គុក ១០ កន្លែង ល្បីថា សាហាវឃោរឃៅ និងហិង្សាលើអ្នកទោសជាងគេ លើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


