សន្តិសុខសង្គម
សមត្ថកិច្ច ចាប់ខ្លួនបុរសជនសង្ស័យ៤ នាក់ធ្វើសកម្មភាពឆក់ត្រី ទៅតុលាការ
បុរសជនសង្ស័យ ៤ នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ពាក់ព័ន្ធក្នុងករណីឆក់ត្រីខុសច្បាប់។
ជនសង្ស័យទាំងបួននាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ១១ និង៤០យប់ថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២២ នៅចំណុចស្រែកំបោរដងទន្លេមេគង្គ ស្ថិតក្នុងភូមិអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក ដេត ចំណាន នាយរងផ្នែកជលផលថាឡាបរិវ៉ាត់បានឱ្យបានថា បុរសជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានទី១ឈ្មោះ អ៊ុំ ថូ អាយុ ៣០ ឆ្នាំ មានទីលំនៅខេត្តស្ទឹងត្រែង ទី២ ឈ្មោះ អ៉ើន ជោគជ័យ អាយុ ២៤ ឆ្នាំ មានទីលំនៅខេត្តព្រៃវែង។ទី៣ឈ្មោះ អេង គឹមអាន អាយុ ២០ ឆ្នាំ រស់នៅខេត្តស្ទឹងត្រែង និងទី៤ ឈ្មោះ ហុង ឡេង អាយុ ៤៣ ឆ្នាំ មានទីលំនៅ ខេត្តស្ទឹងត្រែង។

លោកនាយរងផ្នែកបានបន្តឲ្យដឹងទៀតថា ក្នុងសកម្មភាពចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់សមត្ថកិច្ចបានសហការជាមួយមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាបឃាត់ខ្លួន ពេលដែលជនសង្ស័យទាំង ៤នាក់ធ្វើសកម្មភាពឆក់ត្រីនៅក្នុងដងទន្លេមេគង្គខុសច្បាប់។

លោកបន្តថា ក្រោយការឃាត់ខ្លួនយើងបានដកហូត វត្ថុតាងបទល្មើសនេសាទមាន ម៉ូតូចំនួន២គ្រឿង ក្បាលឆក់ក្តៅ១២គ្រាប់ ចំនួន០២គ្រឿង អាគុយម៉ាក ស៊ីប៉េ ៥០អំពែរ ០១គ្រឿង អាគុយម៉ាក ប៉ាណាសូកា ៤០អំពែរ ០១គ្រឿង ត្រីចំរុះ០៥គីឡូក្រាម ដងសម្រាប់ឆក់ត្រីចំនួន០១គូ ខ្សែភ្លើង ២០មែត្រ។

នៅវាលាម៉ោង ១០ ព្រឹកថ្ងៃទី ២៤ មករា នេះ ជនសង្ស័យទាំង ៤នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញជលផលនិបញ្ជូនទៅកាន់តុលាការហើយដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕

អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


