នយោបាយ
សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជន និងប្រជាជនកម្ពុជា មិនដែលភ្លេចឡើយថ្ងៃ ៧ មករា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងនៅព្រឹកថ្ងៃចន្ទនេះថា គណបក្សប្រជាជន និងប្រជាជនកម្ពុជា មិនដែលភ្លេចឡើយថ្ងៃជ័យជម្នះ ៧ មករា ទោះបី២ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជាមិនបានរៀបចំពិធីរំឮកខួបទ្រង់ទ្រាយធំក៏ដោយ។ ការអះអាងរបស់សម្តេចតេជោនេះ គឺជាការឆ្លើយតបទៅនឹងការវិភាគរិះគន់របស់អ្នកវិភាគមួយចំនួនដែលថា ការមិនប្រារព្ធខួបថ្ងៃជ័យជម្នះ ៧ មករា គឺហាក់ដូចគណបក្សប្រជាជនកម្ពុជាកំពុងដកថយចេញពីឥទ្ធិពលវៀតណាម។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានឬស្សីកែវឆ្លងកាត់ទន្លេសាប នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្តេចប្រដឹកនាំកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា ៖ «គ្មានពេលណាដែលគណបក្សប្រជាជន និងប្រជាជនកម្ពុជាដែលបានរស់រានមានជីវិតដោយសារថ្ងៃ០៧ មករា បំភ្លេចថ្ងៃ ០៧ មករានោះទេ អ្នកត្រូវចាំអាកន្លែងនេះ !»។
សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា បើទោះបីត្រូវធ្វើសង្រ្គាម ដើម្បីការពារថ្ងៃ០៧ មករា ក៏ហ៊ានធ្វើដែរ។ ប៉ុន្តែ មូលហេតុដែលគណបក្សប្រជាជនកម្ពុជា មិនបានប្រារព្ធរំឮកខួបថ្ងៃទី០៧ មករានេះ គឺជាការផ្ញើសារមួយទៅប្រជាជនកម្ពុជាឲ្យមានការប្រុងប្រយ័ត្ននៅក្នុងសម័យនៃការវាយលុកដោយសារតែជំងឺកូវីដ១៩នេះ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន គឺគណបក្សប្រជាជនកម្ពុជា មានការប្រុងប្រយ័ត្នណាស់ចំពោះបញ្ហានេះ ហើយគណបក្សប្រជាជនកម្ពុជា មិនចង់ក្លាយជាអ្នកធ្វើឲ្យមានការផ្ទុះការឆ្លងជំងឺកូវីដ១៩នោះឡើយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


