Connect with us

សន្តិសុខសង្គម

កុមារ ៣ នាក់ លង់ទឹកស្រះមុខផ្ទះស្លាប់ ខណៈជីដូនភ្លេចខ្លួនមួយសន្ទុះ

បានផុស

នៅ

កុមារា និងកុមារី ជាបងប្អូនជីដូនមួយនិងគ្នា ៣ នាក់ បានលង់ទឹកស្រះមុខផ្ទះស្លាប់ ខណៈដែលលោ កយាយជាអ្នកមើលថែភ្លេចខ្លួនតែមួយសន្ទុះ។ ហេតុការណ៍​ខាងលើនេះ​ បានកើត​ឡើងនៅវេលា​ម៉ោង​នៅ ​១០​ ព្រឹក ថ្ងៃទី​ ០២ ខែកុម្ភៈ​ ឆ្នាំ២០២២ នៅ​ភូមិ​ច្រក​សង្កែ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ។​

​លោក​វរសេនីយ៍ទោ សេង ចិន្តា អ​ធិការ​នគរបាល​ស្រុក​សាមគ្គី​មានជ័យ​ នៅ​រសៀល​ថ្ងៃទី ០២ ខែកុម្ភៈ នេះ​បាន​និយាយ​តាម​ទូរស័ព្ទ​ឱ្យដឹងថា កុមារ​រងគ្រោះ​ទាំង ៣ នាក់​ ដែល​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នេះ​មាន ១.ឈ្មោៈ ភៀន ធារ៉ា ភេទ​ប្រុស អាយុ ២​ ឆ្នាំ, ២.ឈ្មោះ​ ស៊ីម ម៉េង ភេទ​ប្រុស អាយុ ៣ ​ឆ្នាំ ​និង ៣.ឈ្មោះ ឈាន ស្រី​នី ភេទ​ស្រី អាយុ ២​ ឆ្នាំ។ ដោយ​មុនពេល​កើតហេតុ​កុមារ​ទាំង​៣​នាក់ បាន​ចុះ​លេង​ទឹកស្រះ​មុខផ្ទះ ក៏បាន​លង់ទឹក​ស្លាប់​ ខណៈដែល​ជីដូន​ជា​អ្នក​មើលថែ​បាន​ភ្លេចខ្លួន​តែមួយ​សន្ទុះ​ប៉ុណ្ណោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អធិការ​បាន​បន្តថា ឪពុកម្ដាយ​កុមារ​រងគ្រោះ​ទាំង​ ៣​ ខាងលើ​នេះ ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា ១ ជាកម្មករ​រោងចក្រ ២ ​ជា​គ្រូបង្រៀន​ និង ៣ មន្ត្រី​អង្គការ ដោយនៅ​រៀងរាល់​ព្រឹក បាន​ផ្ញើ​កូន​ជាមួយនឹង​ម្ដាយ​ដែល​ជា​ជីដូន​ឲ្យ​មើលថែ​ចៅៗពួក​គាត់​នាំគ្នា​ទៅធ្វើ​ការ​រៀងៗ​ខ្លួន។

​ករណី​ខាងលើនេះ ​នៅពេល​បាត់​ចៅ​មួយសន្ទុះ លោកយាយ​ដើររក​ចៅ​មិន​ឃើញ ក៏បាន​ស្រែកហៅ​អ្នក​ជិតខាងឲ្យ​ជួយ​រកមើល និង​ដោយមាន​ការសង្ស័យ អ្នកជិតខាង​ក៏បាន​ចុះ​មើល​ក្នុង​ទឹកស្រះ ក៏​ប្រទះ​កុមារ​រងគ្រោះ​ទាំង ៣ នាក់​ ហើយ​ក៏បាន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​ឃុំ​ស្វាយជុក​ ឱ្យជួយ​សង្គ្រោះ។ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​មិនអាច​សង្គ្រោះបាន ព្រោះ​កុមារ​រងគ្រោះ​ទាំង ៣ នាក់​ បាន​ស្លាប់​បាត់ទៅហើយ។ ក្រោយពេល​ពេល​ពិនិត្យ​រួច ក្រុមគ្រូពេទ្យ​ក៏បាន​ប្រគល់​សព​កុមារ​រងគ្រោះ​ទាំង ​៣​ នាក់​ឱ្យ​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅក្នុង​លំនៅឋាន៕

​អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២៥ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ៣៧ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម