ជីវិតកម្សាន្ដ
ឪពុកអតីតបវរកញ្ញាអាមេរិក ចេញមុខប្រាប់មូលហេតុពីក្រោយការធ្វើអត្តឃាតរបស់កូនស្រី
ដំណឹងនៃការស្លាប់របស់អតីតបវរកញ្ញាចក្រវាលសហរដ្ឋអាមេរិក ឆ្នាំ២០១៩ កញ្ញា Cheslie Kryst ដែលបានធ្វើអត្តឃាតដោយលោតពីលើអគារកម្ពស់ ២៩ជាន់ បានបង្កការភ្ញាក់ផ្អើលដល់មហាជនជាខ្លាំង ខណៈគ្រប់គ្នាកំពុងចង់ដឹងពីមូលហេតុពិតដែលនាំបវរកញ្ញារូបនេះហ៊ានបញ្ចប់ជីវិតខ្លួនឯង។

បន្ទាប់ពីមរណភាពភ្លាមៗ ក្រុមគ្រួសារ Cheslie Kryst មិនបានធ្វើសេចក្ដីអត្ថាធិប្បាយអ្វីឡើយ ជាពិសេសពាក់ព័ន្ធនឹងមូលហេតុនៅពីក្រោយការសម្លាប់ខ្លួនរបស់នាង។ ទើបតែពេលនេះ ឪពុករបស់ជនរងគ្រោះ បានចេញមុខនិយាយថា នាងប្រហែលជារងជំងឺធ្លាក់ទឹកចិត្តដោយសារបញ្ហាក្នុងគ្រួសារ ព្រោះលោកនិងភរិយាបានលែងលះគ្នា តាំងពីកូនៗនៅក្មេង។

លោក Rodney Kryst បានប្រាប់សារព័ត៌មាន New York Post បន្ថែមថា កូនស្រីរបស់លោកមិនបានប្រើប្រាស់ថ្នាំញៀន ឬប្រើគ្រឿងស្រវឹងជ្រុល រហូតដល់ភ្លេចស្មារតី ហើយហ៊ានលោតពីលើអគារដ៏ខ្ពស់នោះទេ។ ការធ្វើអត្តឃាតនេះ ទំនងជានាងមានសម្ពាធខ្លាំងពីគ្រួសារ គ្រាន់តែកន្លងមកនាងមិននិយាយប៉ុណ្ណោះ។

មកទល់ពេលនេះ ការស្លាប់របស់ Cheslie Kryst នៅតែជាប្រធានបទក្ដៅលើបណ្ដាញសង្គម ជាពិសេសក្នុងវិស័យសម្រស់។ ដោយសារកន្លងមក នាងជាមនុស្សដែលតែងយកចិត្តទុកដាក់ ស្រឡាញ់ និងជួយអ្នកដទៃ ទើបក្រោយមរណភាពរបស់ Cheslie Kryst បានបង្កក្ដីសោកស្ដាយដក់ជាប់ក្នុងចិត្តអ្នកស្គាល់នាងគ្រប់គ្នា៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្ហើបមូលហេតុដែលអតីតបវរកញ្ញាអាមេរិក លោតសម្លាប់ខ្លួន កាលពីព្រឹកមិញ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន