ព័ត៌មានជាតិ
រកឃើញសំបុកសត្វត្រដក់តូច ១៦ សំបុកក្នុងដែនជម្រកសត្វព្រៃកែវសីមា
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវសត្វព្រៃបានរកឃើញសំបុកសត្វត្រដក់តូចចំនួន១៦សំបុក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
តាមរយៈទំព័រហ្វេប៊ុក លោក នេត្រ ភក្ត្រា បានបន្តថា សម្រាប់កិច្ចការអភិរក្សក្នុងដែលជម្រកសត្វព្រៃកែវសីមា មន្ទីរបរិស្ថាន សហការជាមួយក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានធ្វើការសិក្សាស្វែងរកសំបុកពងកូនរបស់ប្រភេទសត្វកម្រក្នុងរដូវបន្តពូជ និងបានបង្កើតកម្មវិធីការពារសំបុកសត្វ ដើម្បីការពារនិងអភិរក្សប្រភេទនេះឱ្យនៅគង់វង្ស។


លោកបានបន្តទៀតថា នៅឆ្នាំ២០២១ និងឆ្នាំ២០២២នេះ ក្រុមការងារបានរកឃើញសំបុកសត្វត្រដក់តូចចំនួន១៦សំបុក និងញាស់បានកូនចំនួន១៩ក្បាល។
លោកបានបន្ថែមទៀតថា សកម្មភាពការពារសំបុកពងកូននេះ ជាលទ្ធផលនៃកិច្ចសហការពីប្រជាសហគមន៍មូលដ្ឋានក្រោមការគាំទ្រពីគម្រោង CAMPAS និងគម្រោងរេដបូក កែវសីមា ដែលអនុវត្តដោយអង្គការ WCS សហការជាមួយមន្ទីរ និង នាយកដ្ឋានជីវៈចម្រុះក្រសួងបរិស្ថាន។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សា ការពារព្រៃឈើ និងសត្វព្រៃកម្រជិតផុតពូជ ដោយការមិនបរិភោគសាច់សត្វព្រៃ មិនបរបាញ់ មិនដាក់អន្ទាក់ និងមិនដាក់ថ្នាំបំពុល។
លោកបានរំលឹកថាសត្វត្រដក់តូច ជាភាសាអង់គ្លេសហៅថា Lesser Adjutant ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទ«ងាយរងគ្រោះ»នៅលើពិភពលោក ដោយសារការបរបាញ់ និងការបាត់បង់ទីជម្រក។ បច្ចុប្បន្ន សត្វស្លាបប្រភេទនេះ កំពុងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិជាច្រើន រួមទាំងដែនជម្រកសត្វព្រៃកែវសីមាផងដែរ។ រដូវពងកូនរបស់វាចាប់ផ្តើមពីពាក់កណ្តាលខែកញ្ញារហូតដល់ពាក់កណ្តាលខែកុម្ភៈ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន