ព័ត៌មានជាតិ
ប្រាសាទគូរមានអណ្ដូងទឹកអម្រឹតត្រូវបានប្រជាពលរដ្ឋរក្សាទុកតាមជំនឿព្រះពុទ្ធសាសនា
អណ្តូងទឹកអម្រឹតនៅតំបន់ប្រាសាទគូរត្រូវបាន ប្រជាពលរដ្ឋនៅភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងនាំគ្នាសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់ការអភិរក្ស និងបានធ្វើបុណ្យតាមប្រពៃណីនិងជំនឿ សាសនានៅមុនពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងចូលមកដល់។

លោកស្រី អន យ៉ន ប្រជាពលរដ្ឋរស់នៅភូមិនេះបានបញ្ជាក់ថា មុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ បងប្អូននៅតំបន់នេះ តែងតែនាំគ្នាមកបោសសំអាតទីកន្លែងអណ្តូងទឹកអម្រឹតនេះ ដើម្បីរៀបចំធ្វើពិធីផ្សេងៗទៅតាមទំលាប់ពីដូនតាមក។
លោកស្រីបញ្ជាក់ថា ប្រជាពលរដ្ឋនៅមានជំនឿថានៅពេលបានមកប្រារព្វធ្វើពិធីបុណ្យម្តងៗតែងតែផ្តល់សេចក្តីសុខ សប្បាយដល់កូនចៅនិងដំណាំដាំដុះ ក៍បានភោគផលច្រើនដែរ អញ្ចឹងចង់ឲ្យស្តារឡើងវិញ ដើម្បីប្រជាពលរដ្ឋ នៅភូមិឃុំនេះគោរពបូជា សុំសេចក្តីសុខសេចក្តីចម្រើនសម្រាប់កូនចៅទៅអនាគត់ទៀត។

លោក ខាំ អ៊ីនបានបញ្ជាក់ថា ប្រពៃណីនេះមានតាំងពីដើមមកមែន គ្រាន់តែបច្ចុប្បន្ននៅមិនទាន់មានអ្នកមករៀបចំអភិរក្សនិងគ្រប់គ្រងឲ្យបានត្រឹមត្រូវនៅឡើយ ទើបបងប្អូនប្រជាពលរដ្ឋចេះតែនាំគ្នាមកសំអាត ដើម្បីឲ្យកូនចៅជំនាន់ក្រោយរៀនធ្វើតាម។
លោកអះអាងថា កិច្ចការងារនេះលោកចង់ឲ្យអាជ្ញាធររួមគ្នាជាមួយមន្ទីរពាន់ពន្ធ័រួមនិងព្រះសង្ឃរៀបចំគណៈកម្មការគ្រប់គ្រង ដើម្បីអភិវឌ្ឍន៍តំបន់ប្រសាទសំរាប់បំរើឲ្យវិសយ័ទេសចរណ៍ផងនិងរក្សារបាននូវប្រពៃណីផង។

អណ្ដូងអម្រឹតនេះនៅខែប្រាំងក៏មានទឹកថ្លា នៅពេលចូលឆ្នាំម្តងៗត្រូវបានគេធើវិធីគោរពបូជានិងសុំទឹកមន្តច្រកដបយកមកផ្ទះប្រស់ព្រំដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន។
លោកឈឹមសារឿន អតីតប្រធានការិយាល័យធម្មការនិងសសាសនាស្រុកសេសានបានបញ្ជាក់ថា៖បងប្អូនប្រជាពលរដ្ឋនៅរក្សាបាននូវជំនឿនេះគឺយើងអាចរក្សាបាននូវមរតកដូនតាបានបន្សល់ទុកដូចជាប្រាសាទគូនេះ មានលក្ខណៈអំណោយផលអាចបង្កើតជាតំបន់អេកូទេសចរណ៍បែបវប្បធ៌មដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចដល់គ្រួសារប្រជាពលរដ្ឋរស់តាមតំបន់ឲ្យមានភាពប្រសើរឡើងតាមរយៈភ្ញៀវទេសចរមកទស្សនា។

លោក បានអំពាវនាវឲ្យមានដៃគូឯកជននៅក្នុងស្រុកមកជួយរៀបចំទីនេះ ឲ្យក្លាយទៅជាកន្លែងកំសាន្ត ដើម្បីអភិរក្ស នូវធនធានធម្មជាតិ ទប់ស្កាត់ការកាប់ព្រៃរានយកដី ការកាប់បំផ្លាញព្រៃឈើ ដោយផ្តោតទៅលើការថែរក្សាប្រាសាទគូនេះ។
តំបន់នេះមានវត្ថុបុរាណបន្សល់ទុកតាំងពីសម័យដើមមែន ដូចជាទួលប្រាសាទ សំណាកថ្មធំៗ ទីកន្លែងបន់ស្រន់ស្មុំកូន អណ្តូង៩តឹកមិនរីងត្រជាក់ដូចទឹកអម្រឹតរណ្តៅកំណប់មាសកែវកងជាដើម៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


