ព័ត៌មានជាតិ
ស្ពានហាលខាងកើតប្រាសាទបេងមាលា ចម្លាក់បង្កាន់ដៃនាគ មានភាពរឹងមាំ និងសោភ័ណភាពគួរឲ្យទាក់ទាញ ក្រោយអ្នកជំនាញជួសជុលពង្រឹងឡើងវិញ
ក្រោយចំណាយពេលច្រើនខែ ដើម្បីជួសជុលស្ពានហាលខាងកើត រួមនឹងបង្កាន់ដៃ ចម្លាក់នាគសងខាងចំនួន ៤ កម្រាល ធ្នឹម និងសសរ នៃប្រាសាទបេងមាលា ត្រូវបានជួសជុលសង្គ្រោះ និងយកទៅដាក់នៅទីតាំងដើម ហើយរន្ធតាដេវក៏អាចឲ្យទឹកហូរឆ្លងកាត់ឡើងវិញ។ បច្ចុប្បន្ន ស្ពានហាល នេះ សាធារណជនអាចមើលឃើញពីរចនាសម្ព័ន្ធយ៉ាងពេញលេញ ជាពិសេសចម្លាក់នាគទាំងសងខាងឈរយាមស្ពានយ៉ាងអង់អាច និងរឹងមាំ ដែលទិដ្ឋភាពនេះបានបាត់បង់ជាច្រើនរយឆ្នាំកន្លងមកហើយ ដោយសារតែរងការខូចខាត និងទ្រុឌទ្រោមស្ទើរតែបាត់រូបរាង។





លោក ឮ ចាន់ណូរ៉ា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្ពានហាលប្រាសាទបេងមាលាដែលរងការខូចខាត និងទ្រុឌទ្រោមជាខ្លាំងស្ទើរតែបាត់រូបរាង បានប្រែក្លាយជាមានភាពរឹងមាំ និងសោភ័ណភាពគួរជាទីមោទនៈ។





អ្នកជំនាញរូបនេះ បញ្ជាក់ថា ក្រោយពេលជួសជុលស្ពានហាលនេះ អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ថែទាំត្រួតពិនិត្យជាប្រចាំ សម្អាតស្មៅ ឬរុក្ខជាតិ ចៀសវាងការបង្កការខូចខាតដល់រចនាសម្ព័ន្ធស្ពានហាលជាបន្តទៀត។ ក្រុមការងារ បានបង្ហាញការសប្បាយរីករាយក្នុងការរួមចំណែកជួសជុលមរតកដូនតា ជាប្រវត្តិសាស្ត្រមួយថ្មី និងបានទាក់ទាញទេសចរមកទស្សនាប្រាសាទបេងមាលាបន្ថែមទៀត។





គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ក្នុងដំណាក់កាលទី ១ មានប្រវែងបណ្ដោយ ១០០ ម៉ែត្រ ទទឹង ១៣ ម៉ែត្រ ជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ក្រោមការឧបត្ថម្ភដោយមូលនិធិពិសេសមេគង្គ-ឡានឆាង នៃសាធារណរដ្ឋប្រជាមានិតចិន៕







-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


