ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា កំពុងសិក្សាវង់ទស្សនាតាមប្រាសាទមួយចំនួន ដែលទេសចរមិនសូវចាប់អារម្មណ៍
អាជ្ញាធរជាតិអប្សរា បាននិងកំពុងសិក្សាវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយធំ ក្បាលស្ពាន និងប្រាសាទមួយចំនួនទៀត ដែលទេសចរមិនសូវចាប់អារម្មណ៍។



លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងសិក្សារៀបចំទៅលើវង់ទស្សនាជាច្រើននៅតំបន់អង្គរ តាមរយៈការដំឡើងបរិក្ខារទេសចរណ៍ ដែលអាចផ្តល់ព័ត៌មានបន្ថែមអំពីប្រាសាទនីមួយៗ ដល់ទេសចរជាតិ និងអន្តរជាតិ នូវចំណុចទាក់ទាញ រយៈពេល នៃការទស្សនា ព្រមទាំងប្រវត្តិ នៃប្រាសាទផង ដើម្បីលើកទឹកចិត្តដល់ទេសចរ។ ពិសេស ភ្ញៀវទេសចរជាតិ ដែលមកទស្សនាប្រាសាទនានា នឹងយល់ដឹងអំពីរឿងរ៉ាវប្រវត្តិសាស្ត្រ និងប្រវត្តិសិល្បៈច្រើនជាងមុនផងដែរ។

លោកបានបន្តថា ការសិក្សារៀបចំវង់ទស្សនាទាំងនោះ បានធ្វើនៅតាមប្រាសាទជាច្រើនក្នុងវង់តូច និងវង់ធំ រួចមកហើយ គឺ ខ្វះតែការដំឡើងបរិក្ខារទេសចរណ៍មួយចំនួនឲ្យរួចរាល់ ទើបដាក់ឲ្យអនុវត្តដូចប្រាសាទផ្សេងៗ។ កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានប្រកាសដាក់ឲ្យដំណើរការវង់ទស្សនាជាផ្លូវការមួយចំនួនដូចជា នៅប្រាសាទភ្នំក្រោម ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្តជាដើម។ ប្រសិនបើអាចបំពាក់បរិក្ខាររួចរាល់ អាចនឹងប្រកាសឲ្យប្រើប្រាស់វង់ទស្សនាថ្មី ចំនួន ២ បន្ថែមទៀត គឺ ប្រាសាទព្រះខ័ន និងប្រាសាទតាកែវ។



លោកបញ្ជាក់ដែរថា បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បាននិងកំពុងសិក្សាវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយធំ ក្បាលស្ពាន និងប្រាសាទមួយចំនួនទៀត ដែលទេសចរមិនសូវចាប់អារម្មណ៍ រួមមាន ប្រាសាទចៅស្រីវិបុល ក្រុមប្រាសាទតំបន់រលួស និងប្រាសាទបេងមាលា ផងដែរ។ លោកបន្ថែមថា នេះជាការកែសម្រួលបន្ថែមលើផលិតផលទេសចរណ៍ឲ្យមានភាពទាក់ទាញ និងលើកទឹកចិត្តឲ្យទេសចរចូលទៅទស្សនាប្រាសាទជាច្រើនដែលពួកគេពុំធ្លាប់បានទៅពីមុន និងជាជម្រើសសម្រាប់ភ្ញៀវទេសចរមកទស្សនាតំបន់អង្គរលើកទី ២ ឬ លើកទី ៣៕












-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


