ព័ត៌មានជាតិ
រកឃើញគ្រឹះប្រាសាទបុរាណខ្មែរ ២ទីតាំងថ្មី នៅខេត្តមណ្ឌលគិរី ត្រៀមបោះបង្គោលជាតំបន់អភិរក្ស
មន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី បានរកឃើញគ្រឹះប្រាសាទបុរាណខ្មែរ ២ទីតាំងថ្មីជាប់គ្នា នៅស្រុកកោះញែក ក្នុងខែមេសា ឆ្នាំ ២០២៦ ត្រៀមបោះបង្គោលបេតិកភណ្ឌឱ្យបានឆាប់រហ័ស ព្រមទាំងរៀបចំផែនការស្តារ និងថែរក្សាទីតាំងប្រវត្តិសាស្ត្រទាំងនេះឱ្យបានល្អប្រសើរឡើងវិញ។ ទីតាំងទី១ ត្រូវបានរកឃើញនៅឃុំអូរបួនលើ ដែលសន្និដ្ឋានថា សាងសង់មុនសម័យអង្គរ ខណៈទីតាំងទី២ ស្ថិតនៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក មានទំហំធំទូលាយ និងមានសំណល់បុរាណវត្ថុជាច្រើន។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី លោក សុខ ទីឃាវុឌ្ឍ បានបញ្ជាក់ថា ការរកឃើញនេះគឺជាមោទនភាពមួយសម្រាប់ខេត្ត និងជាភស្តុតាងបន្ថែមអំពីបេតិកភណ្ឌបុរាណខ្មែរ នៅតំបន់ឆ្ងាយពីតំបន់អង្គរ។ តាមការពិនិត្យនៅទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញឥដ្ឋបុរាណ ថ្មបាយក្រៀម ជើងទម្រគ្រឹះប្រាសាទ និងសំណង់ជញ្ជាំងឥដ្ឋ ដែលខ្លះត្រូវបានកប់ជ្រៅក្នុងដី និងខ្លះរាយប៉ាយដោយសារការបំផ្លាញតាមធម្មជាតិ។

ក្រោយការរកឃើញមន្រ្តីជំនាញ នឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សា កំណត់ព្រំដែន និងបោះបង្គោលបេតិកភណ្ឌឱ្យបានឆាប់រហ័ស ព្រមទាំងរៀបចំផែនការស្តារនិងថែរក្សាទីតាំងប្រវត្តិសាស្ត្រទាំងនេះឱ្យបានល្អប្រសើរ។
លោកបានបន្តថា ទីតាំងទី២ ដែលបានរកឃើញនេះ គឺបន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរភូមិឈួល។ បន្ទាប់មក លោក និងក្រុមការងារបានចុះពិនិត្យដល់ទីតាំងជាក់ស្តែង ហើយបានឃើញថា ទីតាំងប្រាសាទថ្មីនេះ មានទំហំធំទូលាយ និងមានភស្តុតាងជាច្រើន បញ្ជាក់ថាជាគ្រឹះប្រាសាទបុរាណ ដែលបានបន្សល់ទុកពីសម័យបុរាណ ប៉ុន្តែបានដួលរលំ និងរាយប៉ាយពេញដី បំណែកខ្លះក៏បានកប់ជ្រៅចូលក្នុងដីផងដែរ។

ជាមួយគ្នានេះ លោក ពឹ ផល្លា អនុភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក បញ្ជាក់ថា ក្នុងនាមជាជនជាតិដើមភាគតិច និងជាតំណាងប្រជាពលរដ្ឋក្នុងតំបន់ លោកនឹងបន្តចូលរួមថែរក្សា និងការពារតំបន់នេះឲ្យមានសុវត្ថិភាព។ ពិសេស នឹងបន្តសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីជំរុញការចុះបញ្ជីទីតាំងនេះឲ្យបានឆាប់រហ័ស។
បន្ថែមពីនេះ លោកក៏មានគម្រោងរៀបចំក្រុមការងារ ដោយសហការជាមួយសហគមន៍មូលដ្ឋាន ដើម្បីការពារ និងអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់មានសក្តានុពល។ លោកបានបង្ហាញក្តីរំពឹងថា នៅពេលអនាគត តំបន់នេះអាចនឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរ បន្ថែមលើតំបន់ព្រៃភ្នំ និងរមណីយដ្ឋានធម្មជាតិដែលមានស្រាប់នៅក្នុងខេត្តមណ្ឌលគិរី។

ចំពោះទាំងពីរទីតាំងនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សា កំណត់ព្រំដែន និងបោះបង្គោលបេតិកភណ្ឌឱ្យបានឆាប់រហ័ស ព្រមទាំងរៀបចំផែនការស្តារ និងថែរក្សាទីតាំងប្រវត្តិសាស្ត្រទាំងនេះឱ្យបានល្អប្រសើរ៕
ដោយ៖ រៀម សុខហេង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


