វប្បធម៌ ជំនឿ
ចម្លាក់ទេវកថាព្រះនារាយណ៍(វិស្ណុ) ដ៏ល្អឥតខ្ចោះ នៅលើជញ្ជាំងឥដ្ឋប្រាសាទក្រវ៉ាន់
ប្រាសាទក្រវ៉ាន់ តាំងនៅចន្លោះលើដងផ្លូវពី អង្គរវត្ត ស្រះស្រង់ និងបន្ទាយក្តី។ ប្រាសាទនេះ មានតួប៉ម ចំនួន ៥ សាងសង់ពីឥដ្ឋនៅលើខឿនថ្មបាយក្រៀមតែមួយ ដែលជាគំរូប្រាសាទឥដ្ឋតែមួយគត់នៅប្រទេសកម្ពុជា។


ប្រាសាទនេះ កសាងឡើងនៅដើមសតវត្សទី ១០ នៃគ្រិស្ដសករាជក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី ១ ដើម្បីឧទ្ទិសចំពោះព្រះនារាយណ៍ (វិស្ណុ) ក្នុងព្រហ្មញ្ញសាសនា។ បើទោះបីជាប្រាសាទនេះមានទ្រង់ទ្រាយតូច តែចម្លាក់បដិមានៅលើជញ្ជាំងឥដ្ឋពុំមានពីរទេ។


តួប៉មទាំងប្រាំរបស់ប្រាសាទនេះ បែរមុខទៅទិសខាងកើតតាមខ្លោងទ្វារមួយបើកចំហ និងទិសបីទៀតមានទ្វារបញ្ឆោត សសរ និងផ្តែរធ្វើអំពីថ្មភក់។ ក្នុងចំណោមតួទាំងប្រាំនេះ មានតែតួកណ្តាល និងតួជាប់ខាងជើងទេ ដែលមានចម្លាក់បដិមាលើជញ្ជាំងឥដ្ឋផ្ទៃខាងក្នុង។ រីឯជញ្ជាំងលើតួដទៃទៀត ទំនងជាពុំទាន់បានឆ្លាក់រចនាសម្រេច។ នៅតាមជញ្ជាំងទាំងបី នៃតួកណ្តាល មានក្បាច់ចម្លាក់រឿងព្រះនារាយណ៍ (វិស្ណុ) សំខាន់ៗ ដូចជា ត្រីវិក្រម (អវតាជាព្រាហ្មតឿ) ព្រះនារាយណ៍ព្រះហត្ថប្រាំបីដែលមានរូបក្រពើនៅពីលើ និងជាពិសេសចម្លាក់ព្រះនារាយណ៍គង់លើយានជំនិះគ្រុឌ។ លើសពីចម្លាក់លើឥដ្ឋ ក៏មានរូបគំនូរត្របកផ្កាឈូកសំយុងចុះក្រោមមួយជួរព័ទ្ធជុំវិញផ្នែកខាងលើជាប់ពិតាន ដែលសព្វថ្ងៃរលុបស្ទើរអស់។ ចំណែកឯលើជញ្ជាំងក្នុងតួខាងជើង បង្ហាញពីចម្លាក់រឿងព្រះជយាព្រះនារាយណ៍ គឺ ព្រះនាងលក្ស្មី។ ជាពិសេសលើជញ្ជាំងខាងត្បូងមានបង្ហាញព្រះនាងលក្ស្មីអមដោយអ្នកហែហមពីររូបអង្គុយសងខាង។


សូមរំលឹកថា ប្រាសាទក្រវ៉ាន់ បានទទួលការជួសជុលអភិរក្សនៅទសវត្សឆ្នាំ ១៩៦០ ដោយមន្ទីរអភិរក្សដ្ឋានអង្គរ និងអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា៕











-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


