Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនជាតិចិនម្នាក់ក្រោយគេចខ្លួន២ឆ្នាំ ករណីចាប់ជំរិតនៅបឹងកេងកង​

បានផុស

នៅ

បុរស​ជនជាតិ​ចិន​ម្នាក់ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួនបន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជនជាតិ​ចិន​ដូចគ្នា រួច​គេចខ្លួន​បាន​រយះពេល​ជិត​២​ឆ្នាំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​ឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​កាស៊ីណូ​ណាហ្គា២ ក្នុងមូលដ្ឋាន​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​រូបនេះ​មានឈ្មោះ យី សោ​ស៊ែ​ន ត្រូវបាន​លោក ហន សុខេមរិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២០​កន្លងទៅ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​ការ​ធ្វើ​ទារុណកម្ម ឬអំពើ​ឃោរឃៅ តាម​មាត្រា​៣៥៣​និង​៣៥៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ នៅ​ខុន​ដូ ភា​ឡា​ឡេស បន្ទប់​លេខ​២១០៥ ផ្លូវ​លេខ​៣៦៦ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង ។​

ជនល្មើសត្រូវបាន​កម្លាំងនគរ​បាលប​ញ្ជូ​ន​ទៅ​នាយកដ្ឋាន​នគ​របាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម