Connect with us

ព័ត៌មានជាតិ

ឈ្មួញ​ដឹក​ពងក្រួច​ពីខេត្តស្វាយរៀង​មកបោះ​ឲ្យម៉ូយ​នៅច្បារ​អំពៅ​រាប់លាន​គ្រាប់​ក្នុង​មួយថ្ងៃៗ

បានផុស

នៅ

ជារៀងរាល់ថ្ងៃគេសង្កេតឃើញឈ្មួញបានដឹកពងក្រួចតាមរថយន្តយកមកបោះឲ្យនៅផ្សារច្បារអំពៅដែលជាកន្លែងបោះដុំសម្រាប់ចែកចាយបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការរៀបរាប់ពីលោក ជុន សុវីន ដែលជាឈ្មួញដឹកពងក្រួចយកមកលក់បាននិយាយប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៨​ខែកុម្ភៈនេះថា ពងក្រួចដែលគាត់ដឹកមកលក់នេះគឺបានចុះទៅផ្ទាល់តាមផ្ទះប្រជាពលរដ្ឋនៅគ្រប់ស្រុកក្នុងខេត្តស្វាយរៀង។

ចំពោះតម្លៃវិញគឺ ១០០ គ្រាប់ថ្លៃ ១០.០០០ រៀលហើយយកមកបោះឲ្យម៉ូយនៅផ្សារច្បារអំពៅរាជធានីភ្នំពេញបានថ្លៃ១៣០០០រៀលក្នុងចំនួនពងក្រួច១០០គ្រាប់។

ឈ្មួញដដែលបានបញ្ជាក់ថាសព្វថ្ងៃនេះបងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងបាននាំគ្នាចិញ្ចឹមសត្វក្រួចតាមផ្ទះដើម្បី ឲ្យបានពងហើយបើសត្វក្រួចនោះមានវ័យចាស់បន្តិចនឹងមិនសូវពងគឺតម្រូវឲ្យពួកគាត់ចាប់រស់មកលក់ធ្វើម្ហូបឲ្យឈ្មួញផងដែរ។

ដោយឡែកបងស្រី ផល វិគុន ដែលជាអ្នកទិញពងក្រួចពីឈ្មួញសម្រាប់លក់បន្តឲ្យម៉ូយលក់រាយវិញបានឲ្យដឹងថា មុខរបរលក់ពងក្រួចគឺទទួលបានប្រាក់ចំណេញច្រើនគួរសម។

ក្នុងនោះ១០០គ្រាប់បានចំណេញ២០០០រៀល។ហើយក្នុងមួយថ្ងៃៗលក់ចេញបានរាប់លានគ្រាប់ឯណោះនឹងមិនចេះសល់នោះឡើយ។

មុខរបរលក់ពងគ្រួចនេះមានការគាំទ្រពីម៉ូយដោយសារតែសត្វក្រួចចិញ្ចឹមនៅក្នុងស្រុក ខណៈពងក្រួចនាំចូលពីប្រទេសជិតខាងច្រើនស្អុយនឹងគ្មានរសជាតិ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម