សន្តិសុខសង្គម
បុរសម្នាក់សង្ស័យប្រពន្ធមានប្រុសថ្មី កាប់ប្រពន្ធ២កាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុក
កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានកាប់ប្រពន្ធ២កាំបិតបណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាមដោយសង្ស័យប្រពន្ធមានប្រុសថ្មី ក្បត់ជាមួយខ្លួន។ ករណីឃាតកម្មខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០ និង០៥ នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រោម ផ្ទះ ឈ្មោះជុំ ហេង អាយុ៣៣ឆ្នាំ ជាបងប្អូន ស្ថិតក្នុងភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។
សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យបាននៅល្ងាច ថ្ងៃទី២១ ខែកុម្ភៈនេះឲ្យដឹងថា ករណីមនុស្យឃាតដោយ ចេតនានេះបង្កឡើងដោយជនសង្ស័យឈ្មោះ អ៊ី សាម៉េត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ន នៅភូមិ ក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២២ ប្តីឈ្មោះ អ៉ីសាម៉េត បានបបួលប្រពន្ធឈ្មោះ សុត ចរិយា អាយុ៣០ឆ្នាំ មកលេងស្រុកកំណើតនៅចំណុចកើតហេតុក្នុងភូមិឃុំខាងលើ ពេលមកដល់ប្តីបាននិយាយទៅកាន់ប្រពន្ធថា យើងនាំគ្នាទៅស្រោចទឹក និងអុជធូកស្បថស្បែនៅលើព្រះវិហារ ថាឈប់ផិតក្បត់ និងគ្នាស្រាប់តែពេលនោះប្រពន្ធនិយាយថា បើមកស្បថអញ្ចឹងៗអញមិនមកទេអញទៅវិញហើយ។
ដោយឮសម្តីបែបនេះ ធ្វើឲ្យបុរសជាប្តីមានការខឹងសម្បា គួបនឹងការប្រចណ្ឌស្រាប់ផង ក៏បានស្ទុះទៅទាញកាំបិតផ្គាក់ដងឈើ របស់ម្ចាស់ ផ្ទះកាប់ទៅលើប្រពន្ធ ២កាំបិត ចំពីក្រោមស្លឹកត្រចៀកឆ្វេង និងស្តាំ បណ្តាលអោយស្ត្រីរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យជាប្តី បានព្យាយាមសម្លាប់កូនរបស់ខ្លួនម្នាក់ទៀត តែត្រូវម្ចាស់ផ្ទះខាងលើបានពររត់គេចខ្លួនបាត់។
បន្ទាប់មកជនសង្ស័យបានព្យាយាមសម្លាប់ខ្លួនឯងតាមក្រោយ ដោយយកក្រម៉ាចងភ្ជាប់ជា មួយធ្នឹមក្រោមផ្ទះបម្រុងចងក និងទាញប្រដាច់ខ្សែភ្លើងយកដៃទៅចាប់ឲ្យឆក់ តែមិនស្លាប់ហើយក៏បានរត់ចេញពីកន្លែងកើតហេតុ។
ករណីនេះក្រោយទទួលបានព័ត៌មានខាងលើនេះ ភ្លាមកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ស្រុកសាមគ្គីមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍នគរបាលធ្លកវៀននិងប៉ុស្តិ៍ខ្នាឆ្មារ និងកម្លាំងប្រជាការពារទាំង២ឃុំបានធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យជាប្តីបាននៅឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយបាននាំខ្លួនយកមកអធិការនគរបាលស្រុកសាមគ្គីមានជ័យ សាកសួរកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យឪក្រុមគ្រួសារ ដឹកយកទៅកាន់លំនៅ ឋាននៅខេត្តកំពង់ស្ពឺធ្វើបុណ្យទានតាមប្រពៃណី៕
ដោយ ៖ ឈៀងថារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


