Connect with us

KPT+

មកស្គាល់ជំទាវទី១របស់អ៊ុយក្រែន លោកស្រី Olena Zelenska

បានផុស

នៅ

ផ្ដើមចេញពីអ្នកនិពន្ធសៀវភៅរឿង លោកស្រី Olena Zelenska បានក្លាយជាជំទាវទី១ របស់អ៊ុយក្រែន ក្រោយពេលលោក Zelensky បានឡើងកាន់តំណែងជាប្រធានាធិបតី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ។

លុះមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ​លោកស្រី Olena បានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តីលំដាប់ពិភពលោក Vogue របស់អ៊ុយក្រែន ក្នុងនាមជាជំទាវទី១ពេញសិទ្ធិនៃប្រទេស។

Olena Zelenska: 5 Things To Know About President Of Ukraine's Wife –  Hollywood Life
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រឡប់ទៅកំណើតរបស់ស្រ្តីវ័យ ៤៤ឆ្នាំរូបនេះ ប្រភពពី Wikipedia បានឱ្យដឹងថា លោកស្រី Olena Zelenska មានឈ្មោះពេញ Olena Volodymyrivna Zelenska កើតថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ១៩៧៨ ដែលសព្វថ្ងៃជាអ្នកនិពន្ធរឿង ជាជំទាវនៃប្រទេសអ៊ុយក្រែនបច្ចុប្បន្ន និងជាភរិយារបស់ប្រធានាធិបតី Zelensky ។

Znaimo online platform on healthy eating in schools launched

និយាយពីទំនាក់ទំនងរវាងប្តីប្រពន្ធមួយគូនេះវិញ គេបានដឹងថា អ្នកទាំងពីរចាប់ផ្ដើមសាងស្នេហ៍ពីចំណងមិត្តភក្តិ ពោលគឺពួកគេធ្លាប់ជាមិត្តរួមថ្នាក់នឹងគ្នា កាលនៅសាកលវិទ្យាល័យ ក្នុងអំឡុងពេលលោក Zelensky រៀនផ្នែកច្បាប់។ បន្ទាប់ពីស្គាល់គ្នា ពួកគេបន្តចំណងស្នេហ៍ជាគូសង្សាររយៈពេល ៨ឆ្នាំ ទើបសម្រេចចិត្តរៀបការ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០០៣។ លុះនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៤ កូនស្រីច្បងរបស់ពួកគេឈ្មោះ Oleksandra បានសម្រាល ​ហើយនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៣ លោកស្រី Zelenska និងស្វាមីបានផ្តល់កំណើតដល់កូនប្រុសម្នាក់ទៀតឈ្មោះ Kyrylo ។

Ukraine's First Lady Takes Stand for Her Country amid Russian Invasion |  PEOPLE.com

រំលឹកទៅជីវិតសិក្សា លោកស្រី Zelenska ជានិស្សិតសិក្សាផ្នែកស្ថាបត្យកម្មនៅមហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យជាតិ Kryvyi Rih។ ​ប៉ុន្តែអំឡុងពេលសិក្សា លោកស្រីចាប់អាជីពជាអ្នកសរសេរអត្ថបទឱ្យផលិតកម្ម Kvartal 95 របស់ស្វាមី រហូតដល់ទីបំផុតក៏បានក្លាយជាអ្នកនិពន្ធតែម្ដង។

ក្រោយឡើងជាជំទាវ លោកស្រីចាប់ផ្តួចផ្តើមធ្វើការងារសង្គមជាច្រើន រហូតមកដល់ខែធ្នូ ឆ្នាំ២០១៩ លោកស្រី Zelenska ត្រូវបានបញ្ចូលក្នុងបញ្ជីនៃជនជាតិអ៊ុយក្រែនទាំង ១០០នាក់ ដែលមានឥទ្ធិពលបំផុតដោយទស្សនាវដ្តី Focus ដោយលោកស្រីទទួលបានចំណាត់ថ្នាក់ទី ៣០។

Ukraine's first lady hospitalised with COVID-19 | New Europe

អំឡុងពេលក្លាយជាជំទាវទី១ ជាង ៣ឆ្នាំមកនេះ លោកស្រីបានកំណែទម្រង់ប្រព័ន្ធអាហារូបត្ថម្ភរបស់សាលានានានៅអ៊ុយក្រែន ដោយកំណែទម្រង់នេះ បានលើកកម្ពស់គុណភាពអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ សម្រាប់ក្មេងៗ។ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ គណៈរដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែនបានអនុម័តស្តង់ដារម្ហូបអាហារ ដែលស្នើដោយលោកស្រី Zelenska ឱ្យចូលជាធរមាន សម្រាប់អនុវត្តតាមសាលារៀននៅអ៊ុយក្រែន។

ក្រៅពីគិតគូលើបញ្ហាចំណីអាហារថ្នាក់ជាតិ ជំទាវរូបនេះ បានផ្តួចផ្តើមកម្មវិធីអន្តរជាតិមួយឈ្មោះ G7 ដែលវាស្តីពីសមភាពយេនឌ័រ និងភាពជាដៃគូ។ G7 ជាវេទិកាមួយដែលប្រមូលផ្តុំនូវឥស្សរជនសាធារណៈអ៊ុយក្រែន និងអន្តរជាតិ អ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល អ្នកជំនាញ និងអ្នកដឹកនាំមតិ សម្រាប់លើកកម្ពស់សិទ្ធិស្មើគ្នាចំពោះស្ត្រី និងបុរស។

Ukrainian President Volodymyr Zelensky's wife tests positive for  coronavirus - Tunisia News

បន្ថែមពីលើការងារទាំងពីរខាងលើ លោកស្រី Zelenska ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសារមន្ទីរធំបំផុតរបស់អ៊ុយក្រែន គឺ Art Arsenal ។ ក្រោយក្លាយជាសមាជិក Olena Zelenska បានផ្តួចផ្តើមផ្សព្វផ្សាយភាសាអ៊ុយក្រែនទៅកាន់ពិភពលោក ដោយធ្វើការណែនាំសំឡេងជាភាសាអ៊ុយក្រែន មកពីភាសាមួយចំនួន នៅតាមកន្លែងទេចរណ៍ធំៗជុំវិញពិភពលោក។

មិនទាន់អស់នៅឡើយទេ លោកស្រី Zelenska ក៏ជាអ្នកផ្ដួចផ្តើមបង្កើតកម្មវិធីការពារជនរងគ្រោះ តាមបណ្ដាញឌីជីថលនៅក្នុងស្រុកផងដែរ។ បន្ថែមពីលើនេះ Olena Zelenska ក៏ជាសមាជិកសភាស្ត្រី អ៊ុយក្រែន ទី៥ ដែលបានផ្តួចផ្តើមកិច្ចប្រជុំកំពូលទីក្រុង គៀវ កាលពីខែឧសភា ឆ្នាំ២០២១។

Olena Zelenska to initiate launch of Ukrainian audio guides in world's  largest museums

បច្ចុប្បន្ន លោកស្រី Olena Zelenska កំពុងលាក់ខ្លួននៅរដ្ឋធានី គៀវ គេចពីការប្រមាញ់របស់សត្រូវ។ ​ជាមួយគ្នាដែរ ជំទាវរូបនេះ បានប្រកាសជំហរនៅជាមួយស្វាមី និងពលរដ្ឋគ្រប់គ្នា មិនរត់គេចខ្លួន យកសុខនោះទេ ទោះបីជាពេលនេះលោកស្រីនិងគ្រួសារ កំពុងតែជាគោលដៅ​របស់​​រុស្ស៊ី​ក៏ដោយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ជានរណា? (មានវីដេអូ)

ចុចអាន៖ មិនបង្ហាញខ្លួនមែន តែភរិយាប្រធានាធិបតី អ៊ុយក្រែន ប្ដេជ្ញានៅជាមួយស្វាមី និងពលរដ្ឋគ្រប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៧ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង១២ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម