ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ជានរណា? (មានវីដេអូ)
លោក Volodymyr Oleksandrovych Zelenskyy កើតនៅថ្ងៃទី២៥ខែមករាឆ្នាំ១៩៧៨ គឺជាអតីតតារាសម្តែង និងជាតារាកំប្លែង ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០១៩មក។
លោក Zelenskyy បានធំដឹងក្តីនៅតំបន់ Kryvyi Rih ដែលជាតំបន់និយាយភាសារុស្សី ភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។ លោកមានឪពុកឈ្មោះ Oleksandr Zelenskyy និងម្តាយឈ្មោះ Rymma Zelenska។ លោករៀបការក្នុងឆ្នាំ២០០៣ ជាមួយលោកស្រី Olena Kiyashko ហើយបច្ចុប្បន្នមានកូន២នាក់ ប្រុសមួយ ស្រីមួយ។

មុនពេលចាប់អាជីពជាតារាសម្តែង លោក Zelenskyy បានទទួលសញ្ញាប័ត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិទីក្រុង គៀវ។ បន្ទាប់មកលោកបានសម្តែងក្នុងរឿងកំប្លែង ហើយបានបង្កើតផលិតកម្ម Kvartal 95 ដែលផលិតខ្សែភាពយន្ត គំនូរជីវចល និងកម្មវិធីទូរទស្សន៍ រួមទាំងកម្មវិធី “អ្នកបម្រើប្រជាជន” ដែលក្នុងនោះលោក Zelenskyy ខ្លួនឯងដើរតួជាប្រធានាធិបតីអ៊ុយក្រែនទៀតផង។
កម្មវិធីនេះចាក់ផ្សាយពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៩ ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំង។ គណបក្សនយោបាយដែលមានឈ្មោះដូចគ្នាទៅនឹងកម្មវិធីទូរទស្សន៍នេះ ត្រូវបានបង្កើតឡើងនៅខែមីនាឆ្នាំ ២០១៨ ដោយបុគ្គលិកក្រុមហ៊ុន Kvartal 95។

លោក Zelenskyy បានប្រកាសពីបេក្ខភាពឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនឆ្នាំ២០១៩ នៅល្ងាចថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨។
ទោះមិនធ្លាប់មានបទពិសោធន៍នយោបាយ តែលោកបានក្លាយជាអ្នកនាំមុខ ក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោត។ ទីបំផុត លោកបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីជាមួយនឹងសំឡេងឆ្នោត ៧៣,២% ក្នុងការបោះឆ្នោតជុំទីពីរ ដោយផ្តួលលោក Poroshenko។

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Zelenskyy បានសន្យាថានឹងបញ្ចប់ជម្លោះដែលអូសបន្លាយរបស់អ៊ុយក្រែនជាមួយរុស្ស៊ី ហើយបានព្យាយាមចូលរួមក្នុងការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ក្នុងអំឡុងឆ្នាំ២០២១-២០២២ រដ្ឋបាលរបស់លោក Zelenskyy បានប្រឈមមុខនឹងការកើនឡើងនៃភាពតានតឹងជាមួយរុស្ស៊ី ដោយឈានដល់ការចាប់ផ្តើមនៃការលុកលុយរបស់រុស្សីនៅខែកុម្ភៈឆ្នាំ ២០២២។
យុទ្ធសាស្ត្ររបស់លោក Zelenskyy អំឡុងពេលរុស្ស៊ីបង្កើនកងទ័ព គឺត្រូវធ្វើបែបណាឲ្យប្រជាជនអ៊ុយក្រែនស្ងប់ស្ងាត់ និងធានាដល់សហគមន៍អន្តរជាតិថា អ៊ុយក្រែនមិនស្វែងរកការសងសឹកទេ។

ដំបូងឡើយ លោកហាក់មិនសូវយកចិត្តទុកដាក់អំពីការព្រមានផ្ទុះសង្រ្គាមដែលជិតមកដល់ តែលោកក៏បានអំពាវនាវឲ្យមានការធានាសន្តិសុខ និងការគាំទ្រផ្នែកយោធាពីអង្គការណាតូ ដើម្បីទប់ទល់ការគំរាមកំហែងនេះផងដែរ។
បន្ទាប់ពីការចាប់ផ្តើមនៃការលុកលុយ លោក Zelenskyy បានប្រកាសអាសន្ន និងដាក់ច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេសអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Wiki
ចុចអាន៖ បណ្តុំវីដេអូស្តែងៗ រុស្ស៊ី បាញ់មីស៊ីលសង្គ្រុប អ៊ុយក្រែន ផ្អើលពិភពលោក ម្សិលមិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


