Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ឲ្យប្រទេសជិតខាងបញ្ឈប់ការញុះញង់ភាពតានតឹងលើ រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសជិតខាងរបស់រុស្ស៊ីគួរតែបញ្ឈប់ “ការញុះញង់ភាពតានតឹងដែលមិនចាំបាច់” ហើយជំនួសមកវិញផ្តោតលើការកសាងទំនាក់ទំនងឡើងវិញជាមួយទីក្រុងមូស្គូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានចង្អុលបង្ហាញ ក្នុងអំឡុងពេលសន្និសីទវីដេអូកាលពីថ្ងៃសុក្រថា “ខ្ញុំចង់សង្កត់ធ្ងន់ម្តងទៀតថា យើងមិនមានចេតនាអាក្រក់ចំពោះអ្នកជិតខាងរបស់យើងទេ ។ ខ្ញុំក៏នឹងណែនាំពួកគេកុំឲ្យញុះញង់ឲ្យមានភាពតានតឹង ប៉ុន្តែមិនមែនដើម្បីណែនាំការរឹតបន្តឹងណាមួយឡើយ” ។ ខ្ញុំមិនចង់ឲ្យប្រទេសជាប់ព្រំដែនមានទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយរុស្ស៊ីនោះទេ” ។

ប្រធានាធិបតី​បញ្ជាក់ថា “អ្នករាល់គ្នាគួរតែគិតអំពីការធ្វើឲ្យទំនាក់ទំនងមានលក្ខណៈធម្មតា និងកិច្ចសហប្រតិបត្តិការក្នុងលក្ខណៈជាទម្លាប់ ក៏ដូចជាអភិវឌ្ឍទំនាក់ទំនងជាធម្មតា” ។

លោក ពូទីន បានសម្រេចចិត្តនិយាយទៅកាន់ប្រទេសជិតខាងរបស់រុស្ស៊ី បន្ទាប់ពីអភិបាលតំបន់ Kaliningrad លោក Anton Alikhanov បានដាក់ដំណើរការសាឡាងថ្មីសម្រាប់ការបង្កើនសន្តិសុខដឹកជញ្ជូនរបស់តំបន់នោះ ។

ឧបទ្វីបនេះមានព្រំប្រទល់ជាប់ប្រទេសប៉ូឡូញ និងលីទុយអានី ដែលរួមជាមួយនឹងសហភាពអឺរ៉ុបផ្សេងទៀត បានបិទដែនអាកាសរបស់ខ្លួនសម្រាប់យន្តហោះរុស្ស៊ីកាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងមូស្គូក្នុងការបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែនក្នុងគោលបំណងលុកលុយរដ្ឋាភិបាលក្រុងកៀវ និងបញ្ឈប់អំពើប្រល័យពូជសាសន៍នៅតំបន់បំបែកខ្លួន Donetsk និង Lugansk ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អតីតទីប្រឹក្សាប្រធានាធិបតី អ៊ុយក្រែន ថា “យើងនឹងកប់ទ័ព រុស្ស៊ី ក្នុងពេល ៤៨ ម៉ោង”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម