Connect with us

ព័ត៌មានអន្ដរជាតិ

អតីតទីប្រឹក្សាប្រធានាធិបតី អ៊ុយក្រែន ថា “យើងនឹងកប់ទ័ព រុស្ស៊ី ក្នុងពេល ៤៨ ម៉ោង”

បានផុស

នៅ

អតីតទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការឆ្លើយតបពីអ៊ុយក្រែនចំពោះការលុកលុយពីប្រទេសរុស្ស៊ី ហើយបាននិយាយថា ពួកគេនឹង “កប់” កងទ័ពរបស់លោក ពូទីន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Aleksey Arestovich បាននិយាយនៅក្នុងការបង្ហោះតាមហ្វេសប៊ុកថា “យើងមានពេល ៤៨ ម៉ោង ហើយកងទ័ពរុស្ស៊ីមិនខ្លាំងទេ ប៉ុន្តែកងទ័ពរបស់ពួកគេមានទំហំធំណាស់” ។

លោកបញ្ជាក់ថា “៨ ភាគ ១០ នៃកងទ័ពរបស់លោក ពូទីន នៅអ៊ុយក្រែន ។ ទីនេះជាកន្លែងដែលយើងនឹងកប់ពួកគេ ។ ប៉ុន្តែវានឹងត្រូវការពេលវេលា ហើយវាមិនមែនជាជោគជ័យដោយចៃដន្យនោះទេសម្រាប់យើង” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅបន្តឆាបឆេះ ហើយឈានដល់សប្ដាហ៍ទី ២ ហើយ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky

ចុចអាន ៖ បងប្អូនអតីតអ្នកប្រដាល់ អ៊ុយក្រែន ត្រកូល Klitschko បង្ហាញចំនួនទាហាន រុស្ស៊ី ដែលពួកគេសម្លាប់ផ្ទាល់ដៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម