ជីវិតកម្សាន្ដ
ទីបំផុត ទឹម រដ្ឋា ប្រកាសកំណត់ថ្ងៃចូលរោងការចុងខែនេះ
ភ្នំពេញ ៖ ការសាងសម្ព័ន្ធភាពស្នេហារវាងតារាសម្តែងនិងម៉ូឌែលកញ្ញា ទឹម រដ្ឋា និងគូស្នេហ៍ជនជាតិបរទេស គឺត្រូវបានមហាជននិងអ្នកគាំទ្របានដឹងគ្រប់គ្នាហើយថា រហូតមកដល់ពេលនេះមានរយៈពេលច្រើនឆ្នាំមកហើយ។

តាមការសង្កេតកន្លងមកតារាស្រីរូបនេះតែងបង្ហោះជាបន្តបន្ទាប់ នូវរូបថតផ្អែមល្ហែមក្នុងដំណើរកម្សាន្តឬចូលរួមកម្មវិធីតូចធំមួយចំនួនពិសេសក៏ធ្លាប់ប្រ កាសពីគម្រោងចូលរោងការច្រើនលើកមកហើយដែរកាលពីអំឡុងឆ្នាំ២០២១។ប៉ុន្តែគម្រោងនោះក៏ត្រូវបានខកខានដោយសារបញ្ហានៃជំងឺកូវីដ-១៩។
យ៉ាងណាមិញបន្ទាប់ពីកម្មវិធីនេះគឺត្រូវខកខានជា ច្រើនលើកច្រើនសារនោះឥឡូវតារាស្រី ទឹម រដ្ឋាបា នសម្រេចជាថ្មីដោយប្រកាសចូលរោងជ័យនៅចុង ខែមីនាដើមឆ្នាំ២០២២មុខនេះ។នាងបានបញ្ជាក់ប្រាប់ថាពិធីមង្គលការនាងជាមួយអនាគត់ស្វាមីស ញ្ជាតិបរទេសនិងធ្វើឡើងអំឡុងថ្ងៃទី២៥-២៦ មីនាខាងមុខនេះ។
ទឹម រដ្ឋា លើកឡើងថា នាងខ្ញុំនឹងអនាគតស្វាមីJo vany Antonioសូមជំរាបសួរ។ ខ្ញុំទាំងពីរសូមជ ម្រាបជូនដល់ញាតិមិត្តនិងភ្ញៀវកត្តិយសទាំងអស់ គ្នាជាដំណឹងឲ្យបានដឹងជាមុនថា ខ្ញុំទាំងពីរនឹងរៀប មង្គលការនៅថ្ងៃទី២៥-២៦ខែមីនាឆ្នាំ២០២២អ៊ីចឹ ងសូមមេត្តញាតិមិត្តនិងភ្ញៀវកិត្តិយសទាំងអស់សូមរង់ចាំទទួលការអញ្ជើញពីខ្ញុំទាំងពីរដោយក្ដីគោរពឆាប់ខាងមុខនេះផង។

តាមរយៈដំណឹងនេះ គេឃើញមានអ្នកគាំទ្រនិងមិត្តភក្តិសិល្បៈជាច្រើនបានសម្តែងការចូលរួមអបអរនិងជូនពរដល់គូស្នេហ៍អ្នកទាំង២គ្រប់ៗគ្នាផងដែរ៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


