ជីវិតកម្សាន្ដ
មិត្តភាពមិនប្រែប្រួល! យ៉ាន លីនដា សុខចិត្តហោះពីអូស្ត្រាលីមកចូលរួមមង្គលការ ទឹម រដ្ឋា
តារាចម្រៀង យ៉ាន លីនដា បាននាំទាំងគ្រួសារមកប្រទេសកម្ពុជាដើរកម្សាន្ត ជាពិសេសដើម្បីចូលរួមជាភ្ញៀវ នៅក្នុងពិធីមង្គលការរបស់តារាសម្ដែងកញ្ញា ទឹម រដ្ឋា នាពេលខាងមុខនេះ។

ប្រភពបានបង្ហាញថាអ្នកនាង យ៉ាន លីនដា បាននាំកូនស្រីមកដល់មាតុភូមិកំណើតបានប៉ុន្មានថ្ងៃមកហើយ ក្រោយចាកចេញពីប្រទេសខ្លួនទៅនៅអូស្ត្រាលីប្រមាណ ៦ ឆ្នាំ កន្លងមកនេះពោល គឺបន្ទាប់ពីផ្ទុះរឿងរ៉ាវជម្លោះជាមួយអតីតស្វាមីលោក យ៉ែម សំអូន។ ក្នុងដំណើរមកកម្ពុជាលើកនេះ យ៉ាន លីនដា ក៏បានដឹកដៃឪពុកម្តាយមកជាមួយផងដែរ ទើបមានការសង្ស័យថា នាងអាចមករស់នៅប្រទេសកំណើតវិញ។



ផ្អែកតាមប្រភពបានបញ្ជាក់ថាការមកដល់ស្រុកខ្មែររបស់អ្នកនាង យ៉ាន លីនដា ពេលនេះ គឺមួយផ្នែកដើម្បីចូលរួមពិធីមង្គលការរបស់តារាសម្តែង ទឹម រដ្ឋា ដែលជាមិត្តរាប់អានជាមួយគ្នាកាលពីនៅប្រឡូកសិល្បៈ និងមួយផ្នែកទៀត ដើម្បីមកដើរលេងកម្សាន្តនៅប្រទេសកំណើតផងដែរ។ នេះជាការបង្ហាញមុខជាថ្មី ក្រោយពេល យ៉ាន លីនដា បាក់បែកជាមួយអតីតស្វាមីលោក យ៉ែម សំអូន ក្នុងរឿងអាស្រូវស្នេហ៍។

ប្រភពបានបន្ថែមថាអ្នកនាង យ៉ាន លីនដា និងឪពុកម្តាយព្រមទាំងកូនស្រីសំណព្វចិត្តអំឡុងពេលមកដល់បាននិងកំពុងស្នាក់នៅផ្ទះរបស់តារាស្រី គង់ ច័ន្ទស្រីមុំ ដែលជាអ្នករាប់អានគ្នាក្នុងអាជីពសិ ល្បៈ។ ប៉ុន្តែគេមិនទាន់ដឹងទេថាតើ យ៉ាន លីនដា ព្រមបង្ហាញមុខតាមកម្មវិធីផ្សេងៗដែរឬយ៉ាងនៅឡើយ។ សូមបញ្ជាក់ថា វត្តមានរបស់ យ៉ាន លីនដានេះ គឺជាការផ្តល់កិត្តិយដល់ ទឹម រដ្ឋា ក្នុងថ្ងៃនាងរៀបការនាថ្ងៃទី ២៦ ខែមីនា ឆ្នាំ២ ០២២ ខាងមុខ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


