ជីវិតកម្សាន្ដ
ទឹម រដ្ឋា សោកស្ដាយ ក្រោយរបូតឱកាសសម្ដែងភាពយន្តខ្នាតធំបែបប្រវត្តិសាស្ត្រ
បើសង្កេតពីអាជីពសិល្បៈរបស់តារាសម្ដែង និងម៉ូដែលអ្នកនាង ទឹម រដ្ឋា បច្ចុប្បន្នហាក់មានការឃ្លាតឆ្ងាយទាំងស្រុង ចាប់តាំងពីនាងបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជនជាតិបរទេសដែលមានរយៈពេលប្រមាណជាង ១ ឆ្នាំ មកនោះ។

បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍បានរយៈពេល ១ ឆ្នាំ មកនោះ តារាសម្ដែង ទឹម រដ្ឋា កាលពីថ្មីៗកន្លងទៅនេះ នាង និងស្វាមី ក៏ទើបទទួលបានចំណងដៃកូនដំបូងម្នាក់គួរជាទីស្រលាញ់ទៀតផង។ ព្រោះតែហេតុផលនេះ ទើបធ្វើឲ្យ រដ្ឋា បានបាត់វត្តមានពីអាជីពសិល្បៈមកដល់ពេលនេះ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី តារាស្រី ទឹម រដ្ឋា នៅតែនឹករលឹកដល់អាជីពមួយនេះ ព្រមនឹងមិត្តភ័ក្ដិរួមសិល្បៈ ហើយអ្នកគាំទ្រ។

រឿងដែលធ្វើឲ្យអ្នកនាង ទឹម រដ្ឋា កាន់តែសោកស្ដាយខ្លាំងទៀតនោះ គឺនាងមានឱកាសហើយ តែត្រូវបានរបូតទៅវិញដោយមិនបានចូលរួមសម្ដែងរឿង”អប្សរាមហាអង្គរ” ដែលជាស្នាដៃដឹកនាំដោយផលិតករ លោក ហ្វៃ សំអាង។ ចំណុចនេះបានធ្វើឲ្យ រដ្ឋា ពោលពាក្យទាំងស្ដាយថា អូយ….ពិតជាស្រលាញ់ និងគោរពណាស់ ម្ចាស់ថ្លៃអើយ សម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។

អ្នកនាង ទឹម រដ្ឋា បានលើកឡើងទៀតថា ស្ដាយខ្លាំងណាស់ពេលដែលលោកពូ ហ្វៃ សំអាង ទាក់ទងមក ក្មួយកំពុងតែមានគម្រោងយកកូន កុំអីមានកិត្តិយសបានថតមួយរឿងចុងក្រោយមុនពេលមានកូននឹងគេបាត់ហើយ។

សូមជម្រាបដែរថា រហូតមកដល់ពេលនេះភាពយន្តខ្នាតធំបែបប្រវត្តិសាស្ត្ររឿង”អប្សរាមហាអង្គរ” បានរៀបចំពិធីក្រុងពាលីរួចរាល់ហើយកាលពីពេលថ្មីៗកន្លងទៅ និងបានកំពុងដំណើរការថតជាផ្លូវការហើយដែរ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


