សន្តិសុខសង្គម
សម្លាប់ប្រពន្ធចោលក្នុងបន្ទប់ជួលរហូតស្អុយរលួយ ទើបបែកការពេលជនដៃដល់ចូលខ្លួនសារភាពដល់ប៉ុស្ដិ៍ប៉ូលិស
បុរសម្នាក់សម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញហើយរត់ទៅសារភាពនៅខេត្តពោធិ៍សាត់ ទើបបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨នឹង០០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅចំនុចបន្ទប់ជួលលេខ០៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីរថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាប្ដីឈ្មោះ រត្ន័ វិជ្ជា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុក្គលិកក្រុមហ៊ុនអ៊ីនធឺណេត ស្នាក់នៅចំណុច កើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ាង សុជាតិ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេដោះ(មើលកូនអោយគេ) ស្នាក់នៅ ជាមួយម្តាយ ខណ្ឌទួលគោក ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងបន្តទៀតថា តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ ថៃ គី ភេទស្រី អាយុ៤៨ឆ្នាំ បានបញ្ចាក់ថា កាលពីរថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានទៅសុំម្តាយជនរងគ្រោះយកប្រពន្ធទៅដើរលេង ហើយគាត់ក៏យល់ព្រម ក្រោយមកគាត់មិនឃើញកូនគាត់មកផ្ទះវិញ គាត់បានព្យាយាមតេទូស័ព្ទទៅតែទាក់ទងមិនបាន រហូតដល់ថ្ងែទី១៥ ខែមីនា ឆ្នាំ២០២២ ទើបមានប៉ូលីសខេត្តពោធិ៍សាត់ ទូរស័ព្ទមកប្រាប់ថា កូនគាត់ត្រូវបានជនសង្ស័យជាប្តីសម្លាប់បាត់ហើយនៅបន្ទប់ជួលរបស់ជនសង្ស័យ។ សមត្ថកិច្ចបញ្ជាក់ថា គឺជនសង្ស័យចូលសារភាពនៅប៉ុស្ត៍ក្រគ ខេត្តពោធិ៍សាត់ ។ គេមិនទាន់ដឹងច្បាស់ពីមូលហេតុច្បាស់លាស់នៅឡើយទេថា ការសម្លាប់ប្រពន្ធរបស់នោះផ្តើមចេញពីអ្វី! ប៉ុន្តែតាមប្រភពខ្លះបានអោយដឹងថា សង្ស័យអំពើឃាតកម្មខាងលើនេះអាចកើតចេញពីការប្រចណ្ឌ ទោះជាយ៉ាងណា នេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះ ពេលនេះសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀតទើបដឹងមូលហេតុច្បាស់។

តាមការបញ្ចាក់ របស់គ្រូពេទ្យកោសលវិច័យបញ្ចាក់ថា សពពិតជាស្លាប់ដោយសារករណីឃាតកម្មពិតប្រាកដមែន បច្ចុប្បន្នសពជន រងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


