ព័ត៌មានអន្ដរជាតិ
មីស៊ីលលឿនជាងសំឡេង រុស្ស៊ី សម្លាប់ទ័ពអ៊ុយក្រែន និងទាហានស៊ីឈ្នួល ជាង ១០០ នាក់ (មានវីដេអូ)
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេងដែលត្រូវបានប្រើដើម្បីវាយប្រហារមូលដ្ឋានអ៊ុយក្រែននៅទីក្រុង Ovruch ក្នុងតំបន់ Zhitomir បានសម្លាប់ទហានអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសជាង ១០០ នាក់ ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយនៅថ្ងៃអាទិត្យនេះថា “មីស៊ីលល្បឿនលឿនជាងសំឡេងដែលបាញ់តាមអាកាសបានវាយប្រហារមជ្ឈមណ្ឌលហ្វឹកហ្វឺនសម្រាប់កងកម្លាំងប្រតិបត្តិការសម្ងាត់របស់យោធាអ៊ុយក្រែន ។
ទន្ទឹមនោះ មីស៊ីលក៏បានសម្លាប់ទាហានស៊ីឈ្នួលបរទេសដែលមានមូលដ្ឋាននៅជិតការតាំងទីលំនៅរបស់ទីក្រុង Ovruch ក្នុងតំបន់ Zhitomir” ។

ក្នុងពេលជាមួយគ្នានោះ លោក Konashenkov បានកត់សម្គាល់ថា យោធារុស្ស៊ីក៏បានកម្ចាត់មូលដ្ឋានប្រេងដ៏សំខាន់មួយរបស់អ៊ុយក្រែន និងឧបករណ៍យោធាមួយចំនួនធំផ្សេងទៀតផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ព្រមានថា រុស្ស៊ី នឹងសង អ៊ុយក្រែន “គ្រប់ជំនាន់” ពេលចប់សង្គ្រាម
ចុចអាន ៖ ទាហានស៊ីឈ្នួល អង់គ្លេស ចេញពី អ៊ុយក្រែន ក្រោយបម្រើការបានត្រឹម ៩ ម៉ោង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


