ព័ត៌មានអន្ដរជាតិ
ទាហានស៊ីឈ្នួល អង់គ្លេស ចេញពី អ៊ុយក្រែន ក្រោយបម្រើការបានត្រឹម ៩ ម៉ោង (មានវីដេអូ)
អ្នកស្ម័គ្រចិត្តបាននឹងកំពុងប្រមូលផ្តុំគ្នានៅក្នុងកងពលអន្តរជាតិសម្រាប់ប្រយុទ្ធឲ្យអ៊ុយក្រែន ប៉ុន្តែជនជាតិអង់គ្លេសម្នាក់បានចាកចេញពីប្រទេសអ៊ុយក្រែន បន្ទាប់ពីបម្រើការបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

លោក Jake Priday ដែលជាគ្រូបង្រៀន និងជាអតីតយុទ្ធជនបានឈប់សម្រាកចំនួន ៣ សប្តាហ៍ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់លោក Zelensky សម្រាប់ទាហានស៊ីឈ្នួលបរទេស ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលមកដល់ប្រទេសប៉ូឡូញ គាត់បានរកឃើញខ្លួនឯងហ៊ុំព័ទ្ធដោយអ្នកជ្រើសរើសបុគ្គលិកដែលឆោតល្ងង់ ។

ការជ្រើសរើសទាហានស៊ីឈ្នួលត្រូវបានស្នើសុំឲ្យចុះហត្ថលេខាលើកិច្ចសន្យាដែលចងពួកគេទៅនឹងច្បាប់អាជ្ញាសឹក បង្ខំឲ្យពួកគេប្រយុទ្ធដោយគ្មានកំណត់ ហើយសម្រាប់ប្រាក់សំណងគឺត្រឹមតែ ២៣០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ និងមានការបណ្តុះបណ្តាលរយៈពេល ៥ ថ្ងៃ ។ អាក្រក់ជាងនេះទៅទៀតនោះ ពួកគេនឹងធ្វើជាទាហានជួរមុខ។
បន្ទាប់មកលោក Priday បានព្យាយាមបញ្ចុះបញ្ចូលមិត្តរួមការងារឲ្យឈប់ពីការងារដែលត្រូវបានជ្រើសរើសនេះ ដោយសារមានមនុស្សតិចណាស់ដែលមានបទពិសោធន៍ខាងយោធា ។ ក្រោយមកលោកបានជិះឡានត្រឡប់ទៅព្រំដែនប៉ូឡូញវិញ ហើយរយៈពេលនៃការបម្រើការរបស់គាត់មានរយៈពេលត្រឹមតែ ៩ ម៉ោងប៉ុណ្ណោះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលលឿនជាងសំឡេង កម្ទេចឃ្លាំងអាវុធ អ៊ុយក្រែន (មានវីដេអូ)
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


