Connect with us

ព័ត៌មានជាតិ

កូនប្រុសលោក ខាន់ សុវណ្ណ រៀបរាប់លម្អិតជុំវិញការទទួលមរណភាព របស់ឪពុកលោក

បានផុស

នៅ

កូនប្រុសរបស់សពលោក ខាន់ សុវណ្ណ បានឲ្យដឹងថា ឪពុករបស់លោកបានទទួលមរណភាព កាលពីយប់ថ្ងៃពុធ បន្ទាប់ពីធ្វើដំណើរទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌា តែដល់ពាក់កណ្ដាលផ្លូវក៏បញ្ហាបេះដូងធ្វើទុក្ខ បណ្ដាលឲ្យទទួលមរណភាពតែម្ដង។

លោក ខាន់ តូនី ដែលជាកូនប្រុសរបស់សពលោក ខាន់ សុវណ្ណ បានឲ្យអ្នកសារព័ត៌មានកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី ២៤ ខែមីនានេះថា ឪពុករបស់លោកបានធ្វើដំណើរចេញពីប្រទេសកម្ពុជាតាមយន្ដហោះ បំណងទៅព្យាបាលជំងឺនៅប្រទេស ឥណ្ឌា ដែលត្រូវធ្វើដំណើរឆ្លងកាត់ពីរទៅបីប្រទេស ទើបទៅដល់ប្រទេសឥណ្ឌា។  

ប៉ុន្តែជាអកុសល នៅពេលធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវទៅហើយ លោក ខាន់ សុវណ្ណ ដែលជាឪពុករបស់លោកក៏ធ្វើទុក្ខបេះដូង។ នៅពេលភ្លាមៗនោះ ខាងជើងយន្ដហោះ ក៏បានសម្រេចចិត្តចុះចតនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើការសង្គ្រោះបន្ទាន់ តែមិនអាចជួយសង្គ្រោះលោក ខាន់ សុវណ្ណ បានឡើយ ដោយលោកបានទទួលមរណភាព នៅយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នៅប្រទេសមីយ៉ាន់ម៉ាតែម្ដង​។

លោក ខាន់ តូនី បានឲ្យដឹងដែរថា បច្ចុប្បន្នសាកសពរបស់លោក ខាន់ សុវណ្ណ ដែលឪពុករបស់លោក បាននិងកំពុងតម្កល់នៅប្រទេសមីយ៉ាន់ម៉ា ដោយសារតែមីយ៉ាន់ម៉ាពុំមានជើងហោះហើរ មកកាន់រាជធានីភ្នំពេញ នោះទេ។ ដូច្នេះលោក ក៏បានធ្វើការងារជាមួយមន្ត្រីស្ថានទូតកម្ពុជានៅទីនោះ ដើម្បីរៀបចំបូជាសពរបស់លោក ខាន់ សុវណ្ណ នៅប្រទេសមីយ៉ាន់ម៉ា រួចហើយយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅក្នុងប្រទេសកម្ពុជាវិញ។

កូនប្រុសរបស់សពលោក ខាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ឪពុករបស់លោក មានបំណងទៅព្យា​បាលជំងឺថ្លើមនៅប្រទេសឥណ្ឌា។ ប៉ុន្តែការស្លាប់របស់លោក ខាន់ សុវណ្ណ គឺបណ្ដាលមកពីការធ្វើទុក្ខបេះដូង។

សូមជម្រាបថា លោក ខាន់ សុវណ្ណ ស្ថាបនិក នៃអង្គព្រោកប្រាជ្ញ និងជាអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយ បានទទួលមរណភាព កាលពីយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

បើតាមសារចូលរួមមរណទុក្ខ របស់សមាជិក-សមាជិកា នៃអង្គព្រោកប្រាជ្ញ បានសរសេរថា សូមថ្លែងនូវមរណទុក្ខក្រៀមក្រំ ដោយក្តីក្តុកក្តួលបំផុតដែលលោក ខាន់ សុវណ្ណ ស្ថាបនិក នៃអង្គព្រោកប្រាជ្ញ បានទទួលមរណភាព នាយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

សារចូលរួមមរណទុក្ខ បានសរសេរបន្តថា សូមសម្តែងនូវការសោកស្តាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ ឧត្តមគតិ វីរភាព និងគុណបំណាច់របស់លោក ដែលជាកុលបុត្រខ្មែរ និងជាសកម្ម​ជនដ៏ឆ្នើម ដែលបានពលិកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រ​យោ​​ជន៍របស់ប្រទេសជាតិ ប្រជាជនកម្ពុជា និងបានចូលរូមថែ​រក្សាសន្តិភាពបាន ដោយលំបាកនេះ។

ប្រភពដដែល បានបន្តថា «សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោក ខាន់ សុវណ្ណ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម