Connect with us

ព័ត៌មានជាតិ

បន្លែធម្មជាតិដឹកចេញពីភ្នំបូកគោជាង ១តោនក្នុងមួយថ្ងៃ ផ្គត់ផ្គង់នៅក្រុងភ្នំពេញ

បានផុស

នៅ

ក្រុងបូកគោ គឺជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ ដែលមានកន្លែងកម្សាន្តជាច្រើន និងកំពុងអភិវឌ្ឍគ្រប់ផ្នែកទាំងអស់ លើទំហំផ្ទៃដីជាង ៣ម៉ឺនហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅលើភ្នំបូកគោ ក៏មានផ្ទៃដីដាំបន្លែធម្មជាតិប្រមាណជិត ១០ហិកតាផងដែរ។

លោក មុំ ដែន ​អនុប្រធានកសិដ្ឋានដាំដុះបន្លែលើភ្នំបូកគោ បានប្រាប់កម្ពុជាថ្មីថា ផ្ទៃដីដាំបន្លែជិត ១០ហិកតានេះ បែងចែកជាពីរផ្នែក គឺបន្លែដាំលើទឹកចំនួន ៦ហិកតា និងបន្លែដាំលើដីចំនួនជាង ៣ហិកតា។ លោកបន្ថែមដូច្នេះថា« ការដាំដុះ គឺយើងដាំស្របតាមស្តង់ដារ GAP យើងដាំដោយមិនប្រើថ្នាំ ឬជីគីមី គឺយើងដាំតាមបច្ចេកទេសទំនើប»។

បើតាមលោក មុំ ដែន នៅក្នុងកសិដ្ឋាននេះ មានដាំដូចជា បន្លែស្លឹក មានចំនួន ៣០មុខ ក្នុងនោះបន្លែសាឡាត់ មាន ១០មុខ(បន្លែសាឡាត់អឺរ៉ុប…) ប្រភេទស្ពៃ មាន ៥មុខ ហើយក៏មានដាំសណ្តែក ប៉េងប៉ោះ ម្ចេសប្លោក ការ៉ុត ឆៃថៅជាដើម។ ចំពោះរយៈពេលដាំ សម្រាប់បន្លែស្លឹក អាចប្រមូលផលបានត្រឹម ២៥ថ្ងៃ ទៅ ៣៥ថ្ងៃបន្ទាប់ពីថ្ងៃដាំ។ ចំណែកបន្លែផ្លែ ប្រើពេលចន្លោះពី ៥០ថ្ងៃទ ៧០ថ្ងៃ ទៅតាមប្រភេទបន្លែ។

បន្លែទាំងនេះ ត្រូវបាននាំចេញចែកចាយទៅក្រុងភ្នំពេញ កំពង់សោម និងខេត្តសៀមរាប។ បើបើតាមលោក មុំ ដែន សម្រាប់តែក្រុងភ្នំពេញ ការផ្គត់ផ្គង់ក្នុង១ថ្ងៃជាង ១តោន ទៅតាមផ្សារទំនើប និងកន្លែងលក់បន្លែសរីរាង្គ ទូទាំងរាជធានីភ្នំពេញ។

សម្រាប់តម្លៃ អនុប្រធានកសិដ្ឋានដាំដុះបន្លែលើភ្នំបូកគោរូបនេះ គូសបញ្ជាក់ថា ប្រហាក់ប្រហែលនឹងតម្លៃលក់នៅលើទីផ្សារដែរ។

ប​ន្លែទាំងនេះ ត្រូវបានផ្គត់ផ្គង់នៅគ្រប់សណ្ឋាគារអូតែលសុខាទាំងអស់ ដើម្បីសុវត្ថិភាពជូនភ្ញៀវដែលចូលស្នាក់នៅ និងបរិភោគអាហារនៅក្នុងសណ្ឋាគារ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម