KPT+
ដឹងទេ បុរសភេទទី ៣ មានចំណង់រឿងសិច ខ្លាំងជាងមនុស្សស្រីបែបណា?
សម្រាប់ទំនាក់ទំនងផ្លូវភេទ មិនថាប្រុសឬស្រី តែងមានទំនោរគិតរៀងៗខ្លួន ខណៈគូស្នេហ៍ នៅជាមួយគ្នាតែពីរនាក់។ ទន្ទឹមនោះ យើងដឹងតែមួយផ្នែក នៃបុរសនិងស្រីចុះភេទទី៣ ពួកគេមានការគិតរឿងភេទដូចមនុស្សស្រី-ប្រុស ឬយ៉ាងណាដែរ។

សាស្ត្រាចារ្យចិត្តវិទ្យានៃសាកលវិទ្យាល័យ Northwestern លោក Michael Bailey បានចំណាយពេលជាច្រើនឆ្នាំ ដោយសិក្សាអំពីការរួមភេទរបស់មនុស្ស។ គាត់និយាយថា ទំនោរផ្លូវភេទ គឺជាអ្វីដែលមនុស្សកើតមក ហើយការតម្រង់ទិសនេះ ធ្វើឲ្យបុរសភេទទី ៣ មួយចំនួន គិតច្រើនជាងស្ត្រី និងជាមួយបុរសដូចគ្នាយ៉ាងខ្លាំងក្លា។
ជាក់ស្ដែង លោកបានធ្វើការស្ទង់មតិលើអ្នករាំអាជីពជាភេទទី៣ ហើយបានរកឃើញថា ពាក់កណ្ដាលនៃបុរសជាភេទទី៣ គឺចូលចិត្តបុរសៗជាខ្លាំង បើទោះបីមានមនុស្សស្រីធ្វើការជាមួយ បានរាំអាក្រាតកាយនៅនឹងមុខក្ដី តែពួកគេមិនមានអារម្មណ៍ភេទ សូម្បីតែបន្តិចណាសោះ។

ទន្ទឹមនោះ ឆ្លងការស្ទង់មតិក៏បានបង្ហាញថា មនុស្សនិយមស្រលាញ់ភេទដូចគ្នា គឺនិយាយត្រង់ៗទៅមករឿងភេទសម្ព័ន្ធនិងមិនចេះលាក់លៀមដូចជាមនុស្សស្រីឡើយ។ មនុស្សជាច្រើនគិតថា បុរសស្រឡាញ់ភេទដូចគ្នា មានភាពសស្រាក់សស្រាំជាងបុរស ហើយតាមពិតទៅ បុរសស្រឡាញ់ភេទដូចគ្នា មានដៃគូសិចច្រើនជាង។ ប៉ុន្តែលោកបាននិយាយថា វាដោយសារតែបុរសជាទូទៅចង់បានដៃគូច្រើន ហើយមនុស្សស្រីជាទូទៅមិនធ្វើ។ ស្ត្រីកំណត់បរិមាណនៃការរួមភេទជាងបុរសភេទទី៣។

យ៉ាងណាមិញ មានការស្ទង់មតិមួយផ្សេងទៀតបានបង្ហើបដែរថា បុរសជាច្រើនបានរាយការណ៍ថាពួកគេមានបទពិសោធន៍ជាមួយមនុស្សភេទដូចគ្នា កាលពីពួកគេនៅក្មេង។ នេះច្រើនតែជាផ្នែកធម្មតានៃការស្វែងរកផ្លូវភេទរបស់ពួកគេ។ បុរសដែលបន្តពណ៌នាខ្លួនឯងថា ជា ‘ស្រលាញ់ភេទដូចគ្នា’ ឬ ‘ខ្ទើយ’ មានការទាក់ទាញផ្លូវកាយ និងផ្លូវចិត្តយ៉ាងខ្លាំងចំពោះបុរស ដែលពួកគេមិនសូវមានអារម្មណ៍ចំពោះស្ត្រីនោះទេ។ ជាពិសេសការធ្វើជាបុរសស្រឡាញ់ភេទដូចគ្នា គឺជាធម្មជាតិពីកំណើតមក តែក៏មានសម្ពាធជាច្រើនពីសង្គមសម្រាប់បុរសវ័យក្មេង ដែលស្រឡាញ់ភេទដូចគ្នា។ ជារឿយៗ នេះអាចបណ្ដាលឲ្យមានអារម្មណ៍ឯកោ សម្រាប់ដែលស្រលាញ់ភេទដូចគ្នា និងធ្វើឲ្យពួកគេភ័យខ្លាចក្នុងការបង្ហាញផ្លូវភេទរបស់ពួកគេ ទៅកាន់ពិភពលោកផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រីៗគួរដឹង! ប្រុសៗគិតរឿងសិចខ្លាំងមិនធម្មតា
ចុចអាន៖ស្រីៗគិតរឿងសិចកម្រិតណា?សំណួរដែលប្តីជាច្រើនគិតមិនយល់!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


