ជីវិតកម្សាន្ដ
តារាម៉ូដែលកែភេទដ៏ស្រស់ស្អាតបំផុតនៅ ថៃ បង្ហាញខ្លួនជាមួយស្វាមីក្នុងកម្មវិធីសាធារណៈ
តារាម៉ូដែល Nong Poy ដែលត្រូវបានទទួលស្គាល់ថាជាអ្នកកែភេទដ៏ស្រស់ស្អាតបំផុតរបស់ប្រទេសថៃ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក តែងតែបង្ហាញវត្តមានជាញឹកញយនៅក្នុងព្រឹត្តិការណ៍សាធារណៈជាមួយស្វាមីអ្នកជំនួញ Oak Phakwa Hongyok ។
គូស្នេហ៍មួយគូនេះត្រូវបានគេឃើញកាន់ដៃគ្នានៅក្នុងព្រឹត្តិការណ៍ប្រពៃណីមួយ ដែលរៀបចំដោយសមាគម Peranakan នៃប្រទេសថៃកាលពីថ្ងៃទី ១២ ខែឧសភាកន្លងទៅនេះ។ អ្នកប្រើបណ្ដាញសង្គមជាច្រើនបានកោតសរសើរចំពោះរូបរាងរបស់តារាម៉ូដែលកែភេទរូបនេះ និងសុភមង្គលជាក់ស្តែងដែលរូបនាងតែងតែបង្ហាញជាញឹកញាប់។

Nong Poy បានសម្តែងនូវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធី ហើយឱកាសនេះជាឱកាសមួយក្នុងចំណោមតារាម៉ូដែលជាច្រើនរូបនិងស្វាមីត្រូវបានគេប្រទះឃើញជាមួយគ្នា។ ជាមួយគ្នានេះដែរ រូបថតរបស់គូស្នេហ៍អ្នកជំនួញកំឡុងពេលចេញក្រៅម្តងៗតែងតែលេចឡើងនៅលើបណ្តាញសង្គមរបស់ Nong Poy ដែលទាក់ទាញការកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រជាច្រើន។
អ្នកតាមដាននាងនិងស្វាមីជាច្រើនបានកត់សម្គាល់ថា សម្រស់របស់តារាម៉ូដែលភេទរូបនេះ រីកសុះសាយតាំងពីរៀបការមកម្ល៉េះ ហើយម៉ូដសម្លៀកបំពាក់របស់នាង ទទួលបានការសរសើរយ៉ាងខ្លាំងក្លា ខណៈពេលដែលបង្ហាញខ្លួននៅតាមកម្មវិធីជាមួយគ្នាឬតាមទីសាធារណៈនានា។
សូមបញ្ចាក់ដែរថាតារាម៉ូដែល Poy Treechada អាយុ ៣៨ ឆ្នាំ នាងបានទទួលការវះកាត់បញ្ជាក់ពីភេទក្នុងឆ្នាំ ២០០៣ ។ ក្រោយមកនាងបានឈ្នះការប្រកួត Miss International Queen ឆ្នាំ ២០០៤។ ក្រៅពីអាជីពជាតារាម៉ូដែល នាងត្រូវបានគេទទួលស្គាល់ថាជាតារាសម្ដែង និងសហគ្រិន។ នាងបានក្លាយជាអ្នកកែភេទថៃដំបូងគេដែលបង្ហាញខ្លួនក្នុងបញ្ជីមុខមាត់ស្អាតបំផុតទាំង ១០០ ក្នុងឆ្នាំ ២០១៥ របស់ TC Candler។ ប្តីរបស់នាង Hongyok អាយុ ៤២ ឆ្នាំគឺជាអ្នកស្នងមរតករបស់ភោជនីយដ្ឋាន កាហ្វេ និងក្រុមហ៊ុនសេវាកម្មទេសចរណ៍នៅភូកេត៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួអាសអាភាស Shu Qi បង្ហាញសម្រស់ក្នុងវ័យ ៥០ ឆ្នាំ ស្អាតដូចវ័យ ២០ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


