Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តហ្លួងណាំថា ប្រទេសឡាវ ដាច់ស្តុកប្រេងឥន្ធនៈ ស្ថានីយជាច្រើនត្រូវបិទជាបណ្តោះអាសន្ន

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២មក នៅក្នុងភូមិសាស្ត្រខេត្តហ្លួងណាំថា ប្រទេសឡាវ មានបញ្ហាកង្វះខាតប្រេងឥន្ធនៈ (ដាច់ស្តុក) រយៈពេលពីរថ្ងៃមកហើយ ពោលគឺនៅមានតែស្ថានីយ៍ប្រេងឥន្ធនៈ PTT តែមួយគត់ ដែលនៅបើកដំណើរការក្នុងខេត្តនេះ។

This image has an empty alt attribute; its file name is l-3.jpg

យោងតាមប្រជាពលរដ្ឋរស់នៅខេត្ត ហ្លួងណាំថា បាននិយាយកាលពីថ្ងៃទី២៩ ខែមីនាថា មានប្រជាជនជាច្រើនត្រូវនាំគ្នាតម្រង់ជួរដើម្បីរង់ចាំចាក់សាំង ហើយខ្លះទៀតបាននាំគ្នាទៅទិញសាំងដែលលក់រាយនៅតាមចញ្ចើមថ្នល់ ក្នុងតម្លៃ ៤០,០០០កីបក្នុង ១លីត្រ ឬស្មើនឹង (២០០០០រៀលខ្មែរ)។ ពីរ​ថ្ងៃមកនេះ​មានបើកលក់តែ​ស្ថានីយ៍តែ​មួយប៉ុណ្ណោះ ប៉ុន្តែនៅ​ថ្ងៃ​ទី​២៩ ខែ​មីនា មានស្ថានីយ៍ ​២-៣ ​ទៀត​បាន​បើកលក់ ប៉ុន្តែ​គ្មានសាំង​គ្រប់គ្រាន់សម្រាប់លក់ទេ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានប្រកាសជូនដំណឹងស្តីពីការកែសម្រួលតម្លៃប្រេងឥន្ធនៈនៅទូទាំងប្រទេសរួចមកហើយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ តម្លៃប្រេងឥន្ធនៈបច្ចុប្បន្ននៅខេត្តហ្លួងណាំថា គឺ ២០,៥៣០កីបក្នុង១លីត្រ ឬ(ជាង១០០០០រៀល) សាំងធម្មតា ១៨,០១០កីបក្នុង១លីត្រ ឬ(៩០០០រៀល) ម៉ាស៊ូត ១៦,៦០០កីបក្នុង១លីត្រ ឬ(ជាង ៨០០០រៀល)៕

អត្ថបទ៖ គង់ សំអាន

ចុចអាន៖ អភិបាលខេត្តសុរិន្ទ ចេញសេចក្តីប្រកាស ព្រមានអ្នកក្លែងបន្លំជាខ្សែរាជវង្សខ្មែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម