Connect with us

សេដ្ឋកិច្ច

​កម្ពុជាចំណាយជាង ​៦០០ ​លានដុល្លារនាំចូលប្រេងឥន្ធនៈក្នុងត្រីមាសទី១

បានផុស

នៅ

ប្រទេសកម្ពុជា​បាន​ចំណាយ​ប្រា​ក់ប្រមាណ​ ៦២៤ ​លានដុល្លារ ​លើការ​នាំចូល​ប្រេងម៉ាស៊ូត​ និង​ប្រេង​សាំង​នៅ​ក្នុង​រយៈពេល​ ៣ ​ខែ ២០២៦ ​ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ទិន្នន័យរបស់​ក្រសួងពាណិជ្ជកម្ម ​គិតចាប់ពីខែមករា ​ដល់​ខែមីនា ​២០២៦ ការនាំចូលប្រេងម៉ាស៊ូតមាន​តម្លៃ​ប្រមាណ ៣៦៦ លានដុល្លារ កើនឡើង ៣៤ លានដុល្លារ ស្មើនឹង ១០,២៧% ចំណែក​ប្រេង​សាំង​មាន​តម្លៃ​ប្រមាណ ​២៥៨ លានដុល្លារ ​កើនឡើងជិត ​៥០ ​លានដុល្លារ ​ស្មើនឹង ២៤%។​

​អ្នកឧកញ៉ា ​លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃសុក្រ​ទី ២៤ ​មេសា ២០២៦​ថា កាលពីឆ្នាំមុនការនាំចូលប្រេងឥន្ធនៈមកកម្ពុជាមានការធ្លាក់ចុះ ប៉ុន្តែនៅដើមឆ្នាំនេះបាន​ហក់​ឡើង ដែលនេះជារឿងចៃដន្យមួយ ក្នុងពេលដែលផ្ទុះជម្លោះនៅមជ្ឍិមបូព៌ា ដែលក្រុមហ៊ុនប្រេងធំៗ ​របស់​កម្ពុជា​ត្រូវមាន​ស្តុកប្រេង​ដើម្បី​រក្សាការផ្គត់ផ្គង់ប្រេង ​ទើប​ធ្វើ​ឱ្យការនាំចូលប្រេងកើនឡើង។​

​អ្នកឧកញ៉ា ​លឹម ហេង ​យល់ឃើញថា៖ «តាមពិតការនាំចូលប្រេងរបស់យើងមានការថយចុះហើយ ដោយ​សារយើងប្រើជំនួស​ដោយថាមពលបៃតងអគ្គិសនី​ ដែលមាសហគ្រាសសឹងតែ ៦០% ដើរ​ដោយ​អគ្គិសនី ​ខណៈយានយន្តមួយចំនួនយើងបានជំនួសដោយអគ្គិសនីហើយ ហើយ​អនាគត​ខ្ញុំ​សង្ឃឹម​ថា​ការនាំចូលប្រេងនឹងមានការថយចុះ»។

ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងម៉ាស៊ូត​លក់រាយក្នុងស្រុកបានធ្លាក់ចុះ ​៥៤០០ រៀល ក្នុងមួយលីត្រ ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀល ក្នុងមួយលីត្រ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ២៤ មេសា ២០២៦ រហូតដល់ការប្រកាសជាថ្មី។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ការនាំចូលប្រេងរបស់កម្ពុជាមានតម្លៃ ១,៦៧ ពាន់លានដុល្លារ ធ្លាក់ចុះ​ប្រមាណ ១១% ​ធៀប​នឹង​ឆ្នាំ ​២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម