Connect with us

ព័ត៌មានអន្ដរជាតិ

អ្ន​ក​ជំនាញ​ថាម​ពល​៖ អឺរ៉ុបមាន​​ប្រេង​ឥន្ទនៈ​​យន្តហោះ​​ត្រឹម​​​​​៦​សប្តាហ៍​ទៀតប៉ុណ្ណោះ​

បានផុស

នៅ

ប្រធាន​ទីភ្នាក់ងារ​ថាមពល​អន្តរ​ជាតិ (IEA) បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ភ្នាក់​ងារ​សារព័ត៌មាន​ AP ថា អឺរ៉ុប​នៅ​សល់​ប្រេងឥន្ធនៈ​សម្រាប់​យន្ត​ហោះ​ប្រហែល​៦សប្តាហ៍​ទៀតប៉ុណ្ណោះ ​ដោយ​ព្រមានពីការ​លុប​ចោល​ជើងហោះ​ហើរ​ដែលអាចកើតមានក្នុង​ពេល​ឆាប់ៗនេះ ប្រសិនបើការផ្គត់ផ្គង់​ប្រេងនៅតែ​រារាំងដោយ​សង្គ្រាម​អ៊ីរ៉ង់។ នេះ​បើ​យោង​តាម​សារព័ត៌មាន ABC News ផ្សាយ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ ។

លោក Fatih Birol នាយកប្រតិបត្តិ IEA បាន​គូរ​រូបភាព​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ពីផល​វិបាកសកល​ដែលលោក​ហៅថា «វិបត្តិថាមពលដ៏​ធំបំផុត​ដែល​យើង​មិន​​ធ្លាប់ជួបប្រទះ» បណ្តាល​មកពីការដាច់ការ​ផ្គត់​ផ្គង់​​ប្រេង ឧស្ម័ន ថាម​ពល តាមរយៈ​ច្រកសមុទ្រ Hormuz ។

លោក Fatih Birol នាយកប្រតិបត្តិ IEA ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​​លើក​ឡើង​ថា​៖ « កាលពីអតីតកាល មាន​ក្រុម​មួយ​ បាន​ហៅ​«​​ច្រកសមុទ្រ​ដ៏​ពិបាក​​​ធ្ងន់​ធ្ងរ»​។ ឥឡូវនេះ វាក៏​​ជាច្រកសមុទ្រដ៏លំបាក​​លំបិនមួយ​ដែរ​ ហើយ​វានឹង​មានផលប៉ះពាល់យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​សេដ្ឋកិច្ច​ពិភព​លោក។ ហើយបើ​វា​ចំណាយពេល​កាន់​តែ​យូរទៅ វានឹង​កាន់តែអាក្រក់ទៅៗសម្រាប់​កំណើនសេដ្ឋកិច្ច និង​អតិផរណានៅជុំវិញពិភពលោក»។

លោក Birol ប្រាប់ AP ក្នុងការិយាល័យរបស់លោកនៅទីក្រុងប៉ារីសថា៖ « ផលប៉ះពាល់នឹងកើន​ឡើង ​ចំពោះ​តម្លៃប្រេងសាំង ​ឧស្ម័ន និង​អគ្គិសនី»។

​អ្នកសេដ្ឋកិច្ច និងអ្នកជំនាញ​ថាមពលជនជាតិតួក​គី​ដឹកនាំ IEA តាំងពីឆ្នាំ២០១៥ រូប​នេះ​បន្ត​​ថា​៖ « ការឈឺចាប់​ផ្នែក​សេដ្ឋ​កិច្ច​នឹងមានអារម្មណ៍មិនស្មើគ្នាទេ ហើយប្រទេស​រងទុក្ខ​វេទនាច្រើនជាងគេ​នឹងមិនមែន​ជាប្រទេសមាន​សំឡេងដែល​គេ​ស្តាប់​ឮនោះ​ទេ​។ វានឹងជា​ប្រទេសកំពុងអភិវឌ្ឍន៍ជា​ចម្បង។ ប្រទេសក្រីក្រនៅ​អាស៊ី នៅអាហ្វ្រិក ​និងនៅ​អាមេរិកឡាទីន»។

លោកបន្ថែមថា​៖ « ប៉ុន្តែ​បើគ្មាន​ការដោះស្រាយសង្គ្រាមអ៊ីរ៉ង់​ បើកច្រកសមុទ្រ Hormuz ឡើងវិញ​ជាអចិន្ត្រៃយ៍ទេ មនុស្សគ្រប់​គ្នានឹងរងទុក្ខ​វេទនា​។ ប្រទេស​មួយ​​ចំនួន​អាច​​មាន​ជាង​ប្រទេស​ដទៃ​ទៀត។ ប្រទេស​មួយ​ចំនួន​អាច​មាន​ថាមពល​ច្រើន​ជាង​ប្រទេស​ដទៃ ប៉ុន្តែ​គ្មាន​ប្រទេស​ណា​មួយ​​ដែល​មាន​ភាពស៊ាំ​នឹង​វិបត្តិ​នេះ​ទេ»។

លោកព្រមានថា បើគ្មាន​ការបើកផ្លូវទឹក​នេះ(Hormuz)​ឡើងវិញទេ ផលិត​ផលដែល​ប្រើ​ប្រាស់​​ប្រេងមួយ​ចំនួនអាច​នឹងរីងស្ងួត។ លោក​ថា​៖ « នៅអឺរ៉ុបខ្ញុំអាច​ប្រាប់អ្នកឆាប់ៗ​នេះ​! យើង​នឹង​ឮ​ដំណឹង​ថា ជើង​ហោះហើរមួយចំនួនពីទីក្រុង A ទៅទីក្រុង B អាច​ត្រូវបានលុប​ចោល ដោយសារតែខ្វះប្រេងឥន្ធនៈយន្តហោះ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម