Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ ជិត​ទទួលបាន ​ឧបករណ៍​យោធា​ទំនើបផុតលេខ​ពី ​ចក្រភព​អង់គ្លេស និង​អាមេរិក (មានវីដេអូ)

បានផុស

នៅ

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសជប៉ុន លោក Sergiy Korsunsky បាននិយាយនៅថ្ងៃសុក្រទី០១ខែមេសានេះថា អ៊ុយក្រែននឹងអាចការពារផ្ទៃមេឃរបស់ខ្លួនពីកងកម្លាំងសត្រូវបានកាន់តែល្អប្រសើរ ព្រោះខ្លួននឹងទទួលបានឧបករណ៍យោធាទំនើបបំផុត ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

This image has an empty alt attribute; its file name is 06dc-weapons-top-mediumSquareAt3X-1024x1024.jpg

ថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ លោក Korsunsky បាននិយាយថា “ពួកគេនៅតែមានឧត្តមភាពលើកម្លាំងទ័ពអាកាស យន្តហោះ និងមីស៊ីល ហើយយើងរំពឹងថា នឹងចាប់ផ្តើមទទួលបានឧបករណ៍ទំនើបៗបំផុតពីសហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីការពារផ្ទៃមេឃ និងទីក្រុងរបស់យើង។ នៅពេលដែលពួកគេបាញ់មីស៊ីលផ្លោងពីរយៈចម្ងាយឆ្ងាយ យើងមិនអាចទៅដល់កន្លែងបាញ់បង្ហោះបានទេ។ យើងត្រូវស្ទាក់ចាប់មីស៊ីលទាំងនោះ។ នោះហើយជាមូលហេតុដែលយើងត្រូវការឧបករណ៍ទំនើបៗ”។

យ៉ាងណាក្តី លោក Korsunsky មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីថាតើឧបករណ៍យោធាប្រភេទណាខ្លះដែលអ៊ុយក្រែន នឹងទទួលបាននោះទេ។

This image has an empty alt attribute; its file name is GettyImages-1061780720.jpg

រឿងនេះកើតឡើងចំពេលនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison បាននិយាយនៅថ្ងៃនេះដែរថា ប្រទេសរបស់លោក នឹងបញ្ជូនរថពាសដែក Bushmaster ទៅកាន់ប្រទេស អ៊ុយក្រែន។

លោក Morrison និយាយថា រថពាសដែកកង់បួន នឹងត្រូវដឹកជញ្ជូនតាមយន្តហោះ Boeing C-17 Globemaster ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើរថពាសដែកប៉ុន្មានគ្រឿង នឹងត្រូវបញ្ជូនទៅនោះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ឧទ្ធម្ភាគចក្រអ៊ុយក្រែន បើកការវាយប្រហារក្នុងប្រទេស រុស្ស៊ី កម្ទេចរោងចក្រប្រេង ឆេះសន្ធោសន្ធៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

លោក មាស វីរិទ្ធ៖ ការចូលរួមអំពាវនាវ និងទាញយក App NoDrug មកប្រើប្រាស់នាំឱ្យបញ្ហាគ្រឿងញៀនថយចុះ

ព័ត៌មានជាតិ១៣ នាទី មុន

សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ចង់សិក្សាលម្អិតពីការ​វិនិយោគនៅ​កម្ពុជា

សេចក្ដីជូនដំណឹង១៤ នាទី មុន

ក្រុមហ៊ុន J&T Express Cambodia នាំយកស្បៀងអាហារនិងសម្ភារៈសិក្សាជូនដល់មណ្ឌលកុមារមែកឈើ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក-ចិន ទល់​មុខ​គ្នា​ដោះស្រាយ​ភាព​តានតឹង​ម្ដង​ទៀត ក្រោយ​​ជំនួប​នៅ​កម្ពុជា

ព័ត៌មានជាតិ៣០ នាទី មុន

ប្រតិភូយោធាកម្ពុជា ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ បានចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី នៅសិង្ហបុរី  

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២២ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២២ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម