Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អំពាវនាវពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ពេលធ្វើដំណើរ

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ពេលធ្វើដំណើរ ជាពិសេសនាពេលបុណ្យឆ្នាំថ្មីប្រពៃណីជាតិនេះ ហើយរៀនរស់ដោយធ្វើការតាមប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានការណ៍ ៣ការពារ ៣កុំ របស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់ឬសគល់នៃជំងឺកូវីដ-១៩ ឲ្យអស់ពីទឹកដីកម្ពុជាតែម្ដង។ 

លោកជំទាវ ម៉ែន សំអន បានអំពាវនាវបែបនេះ ខណៈអញ្ជើញប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២កន្លងទៅនេះ។ លោកជំទាវ ម៉ែន សំអន បានណែនាំឲ្យនារីគ្រប់រូប ត្រូវចេះការពារនូវសមិទ្ធិផល និងផលប្រយោជន៍របស់គណបក្ស និងរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោកជំទាវក៏បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក-សមាជិកា អង្គពិធីទាំងមូលដោយការគិតគូរអំពីសុខទុក្ខរបស់នារី នៅគ្រប់មុខសញ្ញា។

លោកជំទាវឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់លោកស្រី ហុង ផានី ចំពោះកិច្ចខិតខំប្រឹង​ប្រែងយកអស់ កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ក្នុងរយៈពេលកន្លងមក របស់លោកជំទាវ ដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងទូទាំងខេត្តកំពង់ធំ ទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ និងមានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលពីលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

លោកជំទាវក៏បានស្នើឲ្យលោកស្រីហុង ផានី និងសមាជិកា ១១៣នាក់ទៀត ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន តាមលក្ខន្តិកៈដែលបានកំណត់ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ រៀនរស់ និងធ្វើការតាមប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានការណ៍ ៣ការពារ ៣កុំ និងបានណែនាំឲ្យនារីគ្រប់រូប ត្រូវចេះការពារនូវសមិទ្ធិផល និងផលប្រយោជន៍របស់គណបក្ស រាជរដ្ឋាភិបាល និងសមាគមនារី ដោយផ្តោតជាសំខាន់លើសមាជិកម្នាក់ ជាសំឡេងគាំទ្រគណបក្ស ១សន្លឹក ជាពិសេសការចូលរួមរបស់នារីនៅគ្រប់ដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ ២០២៣ ដែលនឹងមកដល់នាពេលខាងមុខនេះ។

ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានផ្តល់ជូនថវិកាចំនួន ៧លាន ៥០ម៉ឺន និង ៧០០ដុល្លារ ទៅសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ សម្រាប់ទុកធ្វើសកម្មភាពមនុស្សធម៌បន្តទៀត៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៤ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៥ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម